វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) បានរិះគន់កិច្ចប្រជុំកំពូលទីក្រុងប៉ារីស ដែលជាការជួបជុំរបស់ប្រធានាធិបអ៊ុយក្រែន លោក Volodymyr Zelensky និងសម្ព័ន្ធមិត្តសំខាន់ៗ ដែលមានឈ្មោះថា សម្ព័ន្ធឆន្ទៈរួម ដោយទីក្រុងមូស្គូលើកឡើងថា មេដឹកនាំទាំងនោះ «មិនចង់បានសន្តិភាព» ឡើយ ខណៈដែលបញ្ជាក់ថា នឹងតាមដាន «យ៉ាងដិតដល់»។

ដោយចោទប្រកាន់ក្រុមនេះចង់ «បន្តសង្គ្រាម» អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា៖ «នេះគឺជាសម្ព័ន្ធស្រេកឃ្លានសង្គ្រាម»។ ហើយលោកបានបន្ថែមថា៖ «ទាំងនេះគឺជាប្រទេសដែលកំពុងធ្វើសកម្មភាពអរិភាពប្រឆាំងនឹងរុស្ស៊ី ដូច្នេះយើងនឹងតាមដានយ៉ាងដិតដល់»។

គួរបញ្ជាក់ថា អ៊ុយក្រែន និងប្រទេសចំនួន ៩ផ្សេងទៀត បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេកំពុងបង្កើតសម្ព័ន្ធភាព ដើម្បីការពារអឺរ៉ុបពីមីស៊ីលបាលីស្ទិក ដោយប្រើប្រាស់បទពិសោធន៍របស់ទីក្រុងគីវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី អស់រយៈពេលជាង ៤ឆ្នាំ។
ការប្រកាសនេះបានកើតឡើង ខណៈដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលស្វាគមន៍មេដឹកនាំនៃសម្ព័ន្ធនេះ ដើម្បីពិភាក្សា អំពីការពង្រឹងការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន ជាពិសេស វិស័យការពារដែនអាកាស៕