អ៊ីរ៉ង់បានដោះស្រាយនាំចេញប្រេងឆៅយ៉ាងហោចណាស់ ៥៧លានបារ៉ែល ក្នុងអំឡុងពេលមានរយៈពេលខ្លី នៅចន្លោះការបិទខ្ទប់ផ្លូវទឹកដោយសហរដ្ឋអាមេរិកចំនួន ២លើក ដោយបានបង្ហាញពីអ្វីដែលជាហានិភ័យ សម្រាប់ទីផ្សារប្រេងសកលឥឡូវនេះ ដែលការរឹតបន្តឹង កំពុងត្រូវបានដាក់ឡើងវិញ។
កាលពីថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក នឹងចាប់ផ្ដើឡើងវិញនូវវិធានការបិទផ្លូវនាវាដែលចេញ ឬចូលកំពង់ផែអ៊ីរ៉ង់ ហើយទាមទារសំណង ២០ភាគរយលើទំនិញផ្សេងទៀតទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការបង្ហោះលើបណ្ដាញសង្គមរបស់លោកបែបនេះ បានកើតឡើងមិនដល់មួយខែបន្ទាប់ពីមានកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង និងលុបទណ្ឌកម្មលើការលក់។
ក្នុងចន្លោះពេលនៃការបិទផ្លូវទាំង ២លើកនេះ ទីក្រុងតេអេរ៉ង់អាចដឹកជញ្ជូនយ៉ាងហោចណាស់ ២,២លានបារ៉ែល ក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់ខ្លាំងណាស់ តាមស្តង់ដារប៉ុន្មានឆ្នាំថ្មីៗនេះ។ លំហូរជាក់ស្តែង អាចខ្ពស់ជាងនេះ ដោយសារប្រទេសនេះមានកំណត់ត្រាយូរអង្វែងមកហើយ ក្នុងការលាក់បាំងការតាមដានលំហូរទំនិញ។ លំហូរទាំងនោះរួមមានការដឹកជញ្ជូនពីកន្លែងនាំចេញរបស់ខ្លួន និងនាវាដឹកជញ្ជូនធំៗ ដែលត្រូវបានបិទខ្ទប់ នៅកំពង់ផែអ៊ីរ៉ង់ ក្នុងឈូងសមុទ្រអូម៉ង់។
ចំនួនប្រេងដ៏ច្រើនដែលត្រូវបាននាំចេញ កំពុងត្រូវបានដឹកជញ្ជូនទៅកាន់អតិថិជន ហើយអាចផ្តល់ឱ្យអ៊ីរ៉ង់នូវការទ្រទ្រង់សេដ្ឋកិច្ច និងបន្ថែមការផ្គត់ផ្គង់កាន់តែទូលំទូលាយ ប្រសិនបើទីក្រុងតេអេរ៉ង់អាចរកបានអតិថិជន ដែលមានឆន្ទៈទិញប្រេងទាំងនោះ៕


