បាល់ទាត់៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើបាល់ទាត់រុស្ស៊ី ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។
UEFA បានប្រកាសបន្ថែមថា ក្រុមបាល់ទាត់នារីរុស្ស៊ីនឹងមិនអាចចូលរួមការប្រកួតបាល់ទាត់ស្ត្រីជើងឯកអឺរ៉ុបឆ្នាំ២០២២ នេះ ហើយក្លិបបាល់ទាត់រុស្ស៊ីក៏នឹងមិនអាចចូលរួមកម្មវិធីប្រកួតរបស់ UEFA នៅរដូវកាលក្រោយដែលរួមមាន UEFA Champions League និង Europa League ជាដើម។ ជាមួយគ្នានោះដែរ រុស្ស៊ីដែលដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2028 រឺ 2032 នោះក៏ត្រូវបានបដិសេធដែរ។ កាលពីខែកុម្ភៈកន្លងទៅ UEFA និង FIFA បានប្រកាសដាក់ទណ្ឌកម្មលើក្លិបបាល់ទាត់ និងក្រុមជំរើសជាតិរុស្ស៊ីម្តងរួចហើយរហូតដល់មានការជូនដំណឹងថ្មី៕
អត្ថបទ៖នាង សុភាវុធ