ចិនបណ្តេញអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui ចេញពីបក្ស ទាក់​ទង​អំពើពុករលួយ

2026/07/14 04:39:36 pm        47

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បាន​រាយការណ៍ថា អតីតសមាជិកការិយាល័យនយោបាយ និងជាប្រធាន​គណបក្ស នៅតំបន់ Xinjiang ​ លោក Ma Xingrui ត្រូវបានដកចេញពីបក្ស និងបណ្តេញចេញពីតំណែងសាធារណៈ បន្ទាប់ពីមាន​ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយ​។

លោក Ma វ័យ ៦៧​ឆ្នាំ បានក្លាយជាសមាជិកទី៣ នៃការិយាល័យនយោបាយ ជា​ស្ថាប័នឥស្សរជននយោបាយធំ​ៗរបស់បក្សកាន់អំណាច ស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងអាណត្តិបច្ចុប្បន្ន ជាដំណើរការ​ដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ ពោលគឺ​ជាស្ថានភាពមិនធ្លាប់មានឡើយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍​។

ការិយាល័យនយោបាយបានពិនិត្យ និងអនុម័តរបាយការណ៍ ស្តីពីករណីរបស់លោក Ma ដោយគណៈកម្មការមជ្ឈិម សម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) ដែលជាស្ថាប័នវិន័យ និងប្រឆាំងអំពើពុករលួយកំពូលរបស់បក្សកាន់អំណាច នៅថ្ងៃទី៣០​ ខែមិថុនា។​ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua នៅថ្ងៃអង្គារនេះ​។

សារព័ត៌មាន Xinhua បានរាយការណ៍ថា លោក Ma ត្រូវបានគេរកឃើញថា បាន «បាត់បង់ឧត្តមគតិ និងជំនឿរបស់លោក​» បោះបង់ចោល «ជំនឿនយោបាយរបស់លោក» «ក្បត់គោលការណ៍ និងបេសកកម្មដើមរបស់បក្ស» និងរំលោភយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់នយោបាយរបស់បក្ស»។

ប្រទេសចិនបានប្រកាសពីការស៊ើបអង្កេតលើលោក Ma កាលពីខែមេសា។ CCDI ក៏បានចោទប្រកាន់រូប​លោក​ផង​ដែរថា បាន​ «ទទួលយកអំណោយ និងប្រាក់ដោយមិនត្រឹមត្រូវ ជួយសាច់ញាតិទិញផ្ទះ ក្នុងតម្លៃទាប» ហើយ​ពាក់​ព័ន្ធក្នុងការ​ «ប្រើ​ប្រាស់ឥទ្ធិពល​ សម្រាប់​សម្ព័ន្ធភាព​ផ្លូវ​ភេទ​ និងចំណាយ​ប្រាក់ សម្រាប់សម្ព័ន្ធ​ភាពផ្លូវ​​ភេទ»។

ស្ថាប័ននេះ​បានបន្ថែម​ថា លោក Ma ក៏បានលើកលែងទោសដល់សាច់ញាតិរបស់លោក ដោយប្រើប្រាស់ឥទ្ធិពលរបស់លោក ដើម្បីស្វែងរកប្រាក់ចំណេញយ៉ាងច្រើន ដោយ «ជំរុញឱ្យ​មាន​អំពើពុករលួយរាលដាលពាសពេញ​គ្រួសាររបស់លោក»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am