មនុស្សជាង ២៦០.០០០នាក់ ត្រូវបានជម្លៀសនៅចិន ខណៈព្យុះទីហ្វុង Bavi បង្កឱ្យមាន​ទឹកជំនន់ធ្ងន់ធ្ងរ

2026/07/14 11:51:39 pm        54

ព្យុះដ៏ខ្លាំងក្លាបំផុតដែលបានវាយប្រហារប្រទេសចិនដីគោក ក្នុងឆ្នាំ២០២៦ បានបង្ខំឱ្យមនុស្សជាង ២៦០.០០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង​របស់ពួកគេ នៅភាគឦសាននៃខេត្ត Liaoning ខណៈដែលព្យុះទីហ្វុង Bavi បានបង្កឱ្យមាន​ទឹកជំនន់ធ្ងន់ធ្ងរ​ខ្លាំង​។

អាជ្ញាធរ បានឱ្យដឹង​ថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តរហូតពេញមួយ​​ថ្ងៃទី១៤ ខែកក្កដានេះ​ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ ខណៈដែលព្យុះ Bavi នាំ​យកសំណើមត្រូពិចយ៉ាងច្រើនឆ្ពោះ​ទៅកាន់​ភាគខាងជើង ដែលបង្កើតឱ្យមាន​ជាលំហូរខ្យល់សើមជាបន្តបន្ទាប់ទៅកាន់​ភាគខាងជើងប្រទេសចិន។

សាលារៀន និងស្ថាប័នបណ្តុះបណ្តាលទាំងអស់ ត្រូវបានបញ្ជាឱ្យផ្អាកថ្នាក់រៀន ខណៈដែលសេវាកម្មដឹកជញ្ជូន ត្រូវបានរំខានយ៉ាងខ្លាំង នៅក្នុងទីក្រុងភាគឦសាន រួមទាំងនៅ Shenyang និង​ Jilin ផង​ដែរ​។

ព្យុះបាវី ដែលគ្របដណ្តប់លើផ្ទៃដីទំហំប៉ុនប្រទេសបារាំង បានកកើត​ឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពី ១៣ថ្ងៃមុន។ រចនាសម្ព័ន្ធរបស់វានៅតែដដែលគិត​ត្រឹម​ថ្ងៃទី១៣ ខែកក្កដា សូម្បីតែបន្ទាប់ពីបានបោកបក់នៅភាគខាងកើតចិន នៅថ្ងៃទី១១ ខែកក្កដា ដែលធ្វើឱ្យវាក្លាយជាព្យុះស៊ីក្លូនត្រូពិចដែលមានអាយុកាល​​យូរបំផុត នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៦។

អ្នកឧតុនិយមចិន លើក​ឡើង​ថា អាយុកាលរបស់ព្យុះនេះ​ គឺភាគច្រើនដោយសារតែស្នូលក្តៅដែលត្រូវបានថែរក្សាយ៉ាងល្អមិនធម្មតា ដែលអាច​ឱ្យព្យុះ​ Bavi រក្សាសំណើមភាគច្រើនរបស់វា នៅពេលដែលវាបក់ទៅភាគខាងជើងឆ្ពោះទៅឧបទ្វីបកូរ៉េ។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងកើត​មាន​នៅពេលដែលព្យុះ​ Bavi ដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាព្យុះត្រូពិច ថយចុះល្បឿនបន្ថែមទៀត ហើយចាប់ផ្តើមបញ្ចេញសំណើមទាំងអស់ដែលវាបានរក្សាទុក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm