អាមេរិកនឹងទប់ស្កាត់​​ពលរដ្ឋ នៅកុងហ្គោ កុំ​​ឱ្យ​វិល​ចូល​ស្រុក​វិញភ្លាមៗ ដោយសារជំងឺ Ebola

2026/07/15 12:05:37 am        44

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ (ទី១៣ ខែកក្កដា ឆ្នាំ២០២៦) បានឱ្យដឹង​ថា ខ្លួនកំពុងទប់ស្កាត់​ពលរដ្ឋអាមេរិក នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កុំ​ឱ្យ​ធ្វើដំណើរចូល​សហរដ្ឋអាមេរិកវិញតាមជើងហោះហើរពាណិជ្ជកម្ម។ នេះបើយោងតាមមន្ត្រីសេតវិមាន។

មន្ត្រី​រូប​នោះ​ បាន​បញ្ជាក់​ថា បទបញ្ជានេះ ដែលកំពុងត្រូវបានអនុវត្តក្រោមអាជ្ញាធរដឹកជញ្ជូន ជាង្វី​ដែលត្រូវបាន​គេស្គាល់ថា មាត្រាទី​៤៩ នោះ​ នឹងដាក់ពលរដ្ឋអាមេរិក នៅកុងហ្គោ ឬអ្នកដែលទើបតែចាកចេញថ្មីៗនេះ នៅក្នុងបញ្ជី «មិនឱ្យឡើងយន្តហោះ» រហូតដល់ពួកគេបានចំណាយពេលយ៉ាងហោចណាស់ ២១ថ្ងៃ នៅក្នុងប្រទេសទី៣។

ការរឹតបន្តឹងថ្មីនេះកើតឡើងចំពេលមានការផ្ទុះឡើងនូវ​ជំងឺ Ebola ដែលបានឆ្លង​រាលដាលដល់ខេត្តមួយចំនួន នៅកុងហ្គោ។ ទិន្នន័យផ្លូវការ បានបង្ហាញកាល​ពីយប់​​ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង​មកថា ការ​ឆ្លង​ជំងឺ​ Ebola ដែលត្រូវបានបញ្ជាក់នៅទូទាំងប្រទេសនេះ បានកើនឡើងដល់ ១.៩២៦ករណី ក្នុង​នោះ​រួមទាំងការស្លាប់ ៧០២នាក់ផង​ដែរ​។

យោងតាមមន្ត្រីអាមេរិករូប​នោះ ដែលបាននិយាយថា ក្រសួងការបរទេសនឹងគាំទ្រពួកគេ និងអ្នករង​ប៉ះពាល់​ដទៃទៀត ក្នុងអំឡុងពេលរង់ចាំនេះ​ បាន​ឱ្យដឹង​បន្ថែម​ទៀត​ថា ជនជាតិអាមេរិកប្រហែល ២០​នាក់ ត្រូវបានគ្រោងនឹងឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ​ បន្ទាប់ពីបានធ្វើដំណើរទៅកុងហ្គោ។

កាលពី​ព្រឹក​ថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងទីភ្នាក់​ងារមនុស្សធម៌របស់​សហរដ្ឋអាមេរិក លោក Robert F. Kennedy Jr. បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយលើកឡើងពីហានិភ័យនៃជំងឺអេបូឡា កើនឡើង ក្នុង​នោះ​រួមទាំងការរីករាលដាលនៃវីរុសនេះ ត្រឹមតែប៉ុន្មានម៉ោង នៅខាងក្រៅរដ្ឋធានី Kinshasa របស់កុងហ្គោ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm