ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃចន្ទ បាននិយាយថា អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួនឯង និងសេរីភាព ទោះបីមានការបង្ហូរឈាមក៏ដោយ ប្រសិនបើចាំបាច់ មុនពេលកិច្ចប្រជុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដើម្បីបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះទីក្រុង គីវ និងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។

កិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពឆន្ទៈ ដែលបានចាប់ផ្តើមដោយបារាំង និងចក្រភពអង់គ្លេស ដើម្បីផ្តល់ការ គាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី នឹងជំរុញឲ្យមានបទឈប់បាញ់ និងការចរចាសន្តិភាពឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីបារាំងកាលពីថ្ងៃសុក្រ។
យ៉ាងហោចណាស់មានប្រមុខរដ្ឋចំនួន ២៥ រូប រួមទាំងមេដឹកនាំអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី នឹងចូលរួមកិច្ចប្រជុំនេះ ដែលធ្វើឡើងមួយថ្ងៃមុនថ្ងៃឈប់សម្រាកជាតិរបស់បារាំង គឺ ទិវា Bastille។
ដោយថ្លែងសុន្ទរកថាជាប្រពៃណីទៅកាន់កងកម្លាំងប្រដាប់អាវុធ មុនក្បួនព្យុហយាត្រាយោធា ថ្ងៃទី ១៤ ខែកក្កដានេះ លោក ម៉ាក្រុង បាននិយាយថា អឺរ៉ុប «កំពុងស្ថិតក្នុងដំណើរការក្លាយជាមហាអំណាច» ដែលត្រៀមខ្លួនរួចជាស្រេចដើម្បី «ការពារខ្លួនឯង»៕
