កងទ័ព៖ ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញ លុះត្រាតែ «សិទ្ធិរបស់អ៊ីរ៉ង់ត្រូវបានគោរព»

2026/07/15 02:10:09 am        36


អ្នកនាំពាក្យយោធាអ៊ីរ៉ង់មួយ​រូប បាននិយាយនៅ​ថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) នេះថា ច្រកសមុទ្រ Hormuz នឹងមិនបើកឡើងវិញ តាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិកនោះ​ទេ ហើយ «ការគោរពសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់» គឺជាផ្លូវតែមួយគត់ ដើម្បីស្តារការ​ឆ្លងកាត់តាមផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ​។

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាន​ឱ្យដឹង​ថា អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បាននិយាយថា «ច្រកសមុទ្រ Hormuz នឹងមិន​បើកឡើងវិញតាមរយៈការវាយប្រហារ សង្គ្រាម ឬអំពើអាក្រក់របស់សហរដ្ឋអាមេរិកឡើយ។ មធ្យោបាយតែមួយគត់ ដើម្បីបើកវាឡើងវិញ គឺត្រូវគោរពសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់»។

ហើយជាមួយ​គ្នា​នេះ លោក Akraminia ក៏បានបញ្ជាក់​ផងដែរថា ប្រទេស​អ៊ីរ៉ង់នៅតែប្តេជ្ញាសងសឹកឱ្យ​អតីតមេដឹកនាំកំពូល លោក​ Ali Khamenei និងអ្នកដែលបាត់បង់ជីវិតទាំងអស់ ក្នុងអំឡុងសង្គ្រាម។

ច្រកសមុទ្រ Hormuz នៅតែជាចំណុចកណ្ដាល​នៃភាពតានតឹង ក្នុងតំបន់ បន្ទាប់ពីមាន​ជម្លោះដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ លើអ៊ីរ៉ង់ ដោយផ្ដល់​ហេតុផល​ថា ប្រតិបត្តិ​ការ​នោះ គឺ​ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលរួមបញ្ចូល​បទឈប់បាញ់ ក្រោយ​សម្របសម្រួលដោយប្រទេសកាតា និងប៉ាគីស្ថាន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែល​មាន​គោលបំណង​​ឈានដល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ដើម្បីបញ្ចប់សង្គ្រាម។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅថ្ងៃទី៨ ខែកក្កដាថា បទឈប់បាញ់ «ចប់ហើយ» បន្ទាប់ពីកើនឡើងភាពតានតឹង​ថ្មី​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm