អ្នកស្រី Sonakshi Dey គឺជាប្រធានកម្មវិធីបង់ក្លាដែសនៅសហព័ន្ធកាកបាតក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ(IFRC)និយាយថា គ្រោះមហន្តរាយទឹកជំនន់នៅបង់ក្លាដែស កំពុងបង្កហានិភ័យខ្ពស់នៃជំងឺឆ្លង ដូចជាជំងឺគ្រុនឈាម និងជំងឺអាសន្នរោគ ។
អ្នកស្រីបន្តថា ស្ថានភាពពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ហើយបញ្ហាសំខាន់គឺត្រូវទៅដល់មនុស្សជាប់ខ្លួន ពីព្រោះថា ភូមិសាស្រ្តនៅក្នុងប្រទេសមួយនេះ ពិតជាពិបាកខ្លាំងណាស់ ។
ភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបង្កឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីនៅប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សយ៉ាងហោច ៥០នាក់ និងធ្វើឲ្យមនុស្សជាប់ខ្លួនជាង ១លាននាក់ ។
អ្នកស្លាប់និងរងរបួសជាច្រើននាក់បណ្តាលមកពីបំណាក់ដីនៅក្នុងស្រុកតំបន់ភ្នំ ខណៈអ្នកស្លាប់មួយចំនួនត្រូវបានផ្សារភ្ជាប់ទៅនឹងទឹកជំនន់ដ៏គំហុកដែលហូរចុះពីទីទួលខ្ពស់ ។
ខណៈទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញបន្តិចកាលពីរសៀលថ្ងៃអាទិត្យ អ្នកស្រុកបានវិលត្រឡប់ទៅវាយតម្លៃពីស្ថានភាពនៅលំនៅឋានវិញ ។ ពលរដ្ឋនិយាយថា គ្រឿងសង្ហារិម និងទ្រព្យសម្បត្តិត្រូវបានខូចខាត ហើយពួកគេមានអាហារតិចតួចប៉ុណ្ណោះ សម្រាប់ការទទួលទាន ចាប់តាំងពីបានជម្លៀសខ្លួន ។
ចាប់តាំងពីខែមីនារហូតមក បង់ក្លាដែសបានមើលឃើញការរីករាលដាលឆ្លងជំងឺកញ្រ្ជឹល ក្នុងនោះមនុស្សជិត ៧៥០នាក់ បានស្លាប់ ពាក់ព័ន្ធនឹងជំងឺកញ្រ្ជឹលសង្ស័យមួយនេះ ៕