លោក Dmytro Pletenchuk គឺជាអ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាថ្ងៃអង្គារនេះថាកងកម្លាំងរុស្ស៊ី បានវាយប្រហារនាវាស៊ីវិលមួយគ្រឿងនៅជិតកំពង់ផែសមុទ្រខ្មៅ Odesa របស់អ៊ុយក្រែន ប៉ុន្តែពុំបង្កគ្រោះថ្នាក់នោះទេនៅក្នុងការវាយប្រហារមួយ
នេះ ។ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារពេញមួយយប់ដោយបានបំផ្លាញទីតាំងឧស្សាហកម្មយោធានៅទីក្រុងគីវ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ Yuzhny ស្ថិតក្នុងតំបន់ Odessa ដែលប្រើសម្រាប់ផ្ទុកនិងរក្សាទុកប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់យោធ
ាអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ពេញមួយយប់កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារជាក្រុមដោយប្រើអាវុធបាញ់ចេញពីអាកាស និងបាញ់ចេញពីដីរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់កម្រិតខ្ពស់ និងការវាយប្រហារដោយយា
នដ្រូន ។ ពួកគេបន្តថាការវាយប្រហារទាំងនោះ បានត្រូវចំទីតាំងឧស្សាហកម្មយោធា នៅទីក្រុងគីវដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងផលិតមីស៊ីល និងយានដ្រូនក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅកំពង់ផែ Yuzhny ស្ថិតក្នុងតំបន់ Od
essa៕