អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នៅថ្ងៃអង្គារនេះ បានច្រានចោលការជាប់ពាក់ព័ន្ធណាមួយរបស់រុស្ស៊ីនៅក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមបណ្តាប្រទេសសហភាពអឺរ៉ុប(EU) ហើយលោកនិយាយថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់នោះទេ ។
លោក Peskov និយាយផងដែរថា វាគឺជារឿងមិនសមហេតុសមផលទាល់តែសោះ ចំពោះទណ្ឌកម្មសហភាពអឺរ៉ុបលើកម្មវិធីផ្ញើសារជាតិ Max របស់រុស្ស៊ី ។
លោកថា ពួកយើងមិនទទួលការចោទប្រកាន់ទាំងអស់នេះនៅអឺរ៉ុប រួមទាំងប្រឆាំងការបណ្តាញថាមពលប៉ូឡូញ ។ ដូចអ្នកដឹងស្រាប់ហើយថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រុស្ស៊ីត្រូវបានគេចោទប្រកាន់ចំពោះអ្វីដែលពួកគេពុំបានធ្វើសោះ ។ ការចោទប្រកាន់តាំងអស់ គ្មានមូលដ្ឋាននោះទេ វាពុំដែលគាំទ្រដោយភ័ស្តុតាងច្បាស់លាស់ណាមួយនោះទេ ។
លោក Peskovនិយាយទៀតថា ជាក់ស្តែង សម្រាប់ទណ្ឌកម្មវិញ ពួកយើងតែងតែចាត់ទុកវាថា ខុសច្បាប់ ពួកយើងបានសម្របខ្លួនទៅនឹងទណ្ឌកម្មរាប់ពាន់ដែលបានដាក់លើប្រទេសរបស់ពួកយើង ពួកយើងដឹងពីវិធីសាស្រ្តគេចវេះពីទណ្ឌកម្មទាំងអស់នេះ ពួកយើងដឹងពីវិធីសាស្រ្តកាត់បន្ថយផលប៉ះពាល់ដោយសារទណ្ឌកម្មទាំងអស់នេះ ហើយពួកយើងនឹងបន្តធ្វើតទៅទៀត ៕