វិទ្យាស្ថានសុខភាពសាធារណៈកុងហ្គោ និយាយនៅក្នុងសេចក្តីរាយការណ៍ថា ការរីករាលដាលឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo ។
ពួកគេនិយាយថា បើទោះបីជាការស៊ើបអង្កេតនាពេលថ្មីៗនេះ លើកឡើងថា ករណីរកឃើញទាំងអស់ នៅក្នុងខេត្តទាំង ២នេះ បាននាំចូលពីទីក្រុង Niania របស់ខេត្ត Ituri យ៉ាងណាក្តី វាសំខាន់ខ្លាំងណាស់ ក្នុងការចាត់ថ្នាក់ខេត្តទាំង ២នេះ ថាជាតំបន់រីករាលដាលឆ្លងជំងឺអេបូឡា ។
ការរីករាលដាលឆ្លងជំងឺអេបូឡា បច្ចុប្បន្នធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន ៥របស់កុងហ្គោ ។ ជំងឺមួយនេះ បានសម្លាប់មនុស្សរាប់រយនាក់នៅខេត្តភាគខាងកើត Ituri, North Kivu និងខេត្ត South Kivu ។
កុងហ្គោ អះអាងថា ចំនួនករណីឆ្លងជំងឺអេបូឡានៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ១.៨៧៣នាក់ និងករណីស្លាប់មនុស្ស ៦៧២នាក់ ៕