កម្ពុជាអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ ក្នុង​ទំហំទុនវិនិយោគ ១ពាន់លាន​ដុល្លារអាមេរិក

2026/07/15 11:31:30 am        152

 ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើថាមពលកកើតឡើងវិញចំនួន ៥ ដែលរួមមាន​ គម្រោងអភិវឌ្ឍន៍​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, គម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយថាមពលខ្យល់, និងគម្រោងអភិវឌ្ឍន៍​អគ្គិសនីដើរដោយថាមពលជីវម៉ាស ដែលមាន​ដើមទុនចុះបញ្ជីសរុប​ចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិក​ និងបង្កើតការងារជូនពលរដ្ឋមូលដ្ឋានចំនួនជាង ២ ០០០កន្លែង។​

CDC បានបញ្ជាក់ថា គម្រោងទាំង ៥នោះ រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួនពីរ គឺមួយ មានអនុភាព ៣៥០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគចំនួន ២២៦លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងអាចបង្កើតការងារបានចំនួន​ ៨៨កន្លែង និងគម្រោងវិនិយោគ​ថាមពលពន្លឺព្រះអាទិត្យ​មួយទៀត មានអនុភាព ២០០មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តស្ទឹងត្រែង មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក​ និងបង្កើតការងារបានចំនួន ២ ០៦០កន្លែង។

CDC ក៏បានអនុម័ត គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួនពីរ​ មាន​អនុភាព ១៥០មេហ្គាវ៉ាត់ ដូចគ្នា ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែល​មានទុនវិនិយោគសរុប​ចំនួន ៣៨៦លាន​ដុល្លារអាមេរិក និងបង្កើតការងារ​ជូនពលរដ្ឋមូលដ្ឋានចំនួន ៨១ កន្លែង។

ចំណែក គម្រោងអភិវឌ្ឍន៍​ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលជីវម៉ាស អនុភាព ៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ​ អនុភាព ៤០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគ ១៣១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន ៥៣៥កន្លែង។​ គម្រោងនេះ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់​។​

 សូមបញ្ជាក់ថា ថាមពលស្អាតរបស់ប្រទេសកម្ពុជាបានកើនឡើងពី ៥៧% ក្នុងឆ្នាំ ២០២៣ ដល់ជាង ៦៣% ក្នុងឆ្នាំ ២០២៥ ក្នុងនោះ ថាមពលអគ្គិសនីមានប្រភពពីវ៉ារីអគ្គិសនីចំនួន ៣៤,២៥%, ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ២៨,០៥% និងថាមពលអគ្គិសនីដើរដោយជីវម៉ាសចំនួន ០,៩២%។ កំណើននេះ ធ្វើឱ្យប្រទេសកម្ពុជា​មានអត្រាថាមពលស្អាតខ្ពស់បំផុតឈរនៅលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន ដែលរាជរដ្ឋាភិបាលមានផែនការបង្កើនការផលិតថាមពលអគ្គិសនីកកើតឡើងវិញឱ្យដល់ ៧០% នៅត្រឹមឆ្នាំ ២០៣០។ នេះ​បើ​តាម​របាយការណ៍​របស់ក្រសួងរ៉ែ និងថាមពល៕អត្ថបទ៖ ធូ វិរៈ





អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ពី​ភូមិ​តាំង​បំព​ង់​ទៅ​ដល់​ជើង​ភ្នំខ្នងផ្សារ
2026/07/15 02:10:38 pm        1
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ដោយទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអនុរដ្ឋមន្ត្រីការបរទេសចិន
2026/07/15 01:53:41 pm        1
និស្សិតឆ្នើមកម្ពុជា ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែង នវានុវត្តន៍យុវជន ឡានឆាង-មេគង្គ លើកទី១០
2026/07/15 01:40:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ពី​ភូមិ​តាំង​បំព​ង់​ទៅ​ដល់​ជើង​ភ្នំខ្នងផ្សារ

2026/07/15 02:10:38 pm
​សម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ដោយទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអនុរដ្ឋមន្ត្រីការបរទេសចិន
2026/07/15 01:53:41 pm
​Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន
2026/07/15 01:46:00 pm
​និស្សិតឆ្នើមកម្ពុជា ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែង នវានុវត្តន៍យុវជន ឡានឆាង-មេគង្គ លើកទី១០
2026/07/15 01:40:11 pm
​កម្ពុជា​គោរព និង​ផ្តល់តម្លៃខ្ពស់​ដល់ក្រុម AOT ក្នុងការ​សង្កេតការណ៍ និងផ្ទៀងផ្ទាត់ការគោរពបទឈប់បាញ់
2026/07/15 01:26:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am