រាជ​រដ្ឋាភិបាល​កម្ពុជា ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​៣​ថ្ងៃ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ តែ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        48


ភ្នំពេញ ៖ ​​រដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​ឲ្យ​មន្ដ្រីរាជការ ​កម្មករនិយោជិត ​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី​១៤​ ដល់​ថ្ងៃទី​១៦ ​ខែមេសា ឆ្នាំ​២០២១​ ខាងមុខនេះ តែ​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល​ ដើម្បី​ការពារ ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។



បើតាម​សារាចរ​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ នៃ​កម្ពុជា ​ចេញផ្សាយ​នៅ​រសៀលថ្ងៃទី​២១ ​ខែមីនានេះ ​បាន​ថ្លែងថា ​ក្នុង​បរិការណ៍​នៃ «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១» ​ដែល​ប្រទេសជាតិ​បាន ​និង​កំពុង​បន្ត​ជួប​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​និង​ក្នុង​គោលបំណង​ធានា​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ​សុខភាព​សាធារណៈ និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា នូវ​ផល​ប៉ះពាល់ នៃ​ការឆ្លង​រាលដាល​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​នៅក្នុង​កម្ពុជា រាជរដ្ឋាភិបាល​សូម​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ពីថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ទោស័ក ព​.​ស ២៥៦៤ ដល់​ថ្ងៃ​សុក្រ ៥​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក​ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន ​៖ ទី​១៖ អនុញ្ញាត​ឲ្យ​មន្ដ្រី ​បុគ្គលិក នៃ​ស្ថាប័នរដ្ឋ​ទាំងអស់​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ​តាម​កាលបរិច្ឆេទ​ដូច​បញ្ជាក់​ខាងលើ ស្របតាម​អនុក្រឹត្យ​លេខ​១៣១ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្ដីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ដ្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១​។​ ទី​២៖ ចំពោះ​បុគ្គលិក កម្មករ និយោជិត នៃ​វិស័យ​ឯកជន ការ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃនេះ អាច​ត្រូវធ្វើឡើង​តាម​ជម្រើស​២​យ៉ាង អាស្រ័យ​ទៅតាម​ការស្រុះស្រួល​គ្នា​រវាង​និយោជក និង​បុគ្គលិក កម្មករ និយោជិត នៃ​រោងចក្រ សហគ្រាស​នីមួយៗ គឺ​៖ ឈប់សម្រាក​ពី​ការងារ​រយៈពេល​៣​ថ្ងៃ ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ​តាម​កាលបរិច្ឆេទ​ដូច​បាន​បញ្ជាក់​ខាងលើ ស្របតាម​អនុក្រឹត្យ​លេខ ១៣១ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១។ និយោជក​ត្រូវ​ពិភាក្សា​ជាមួយ​កម្មករ និយោជិត​បន្ត​ធ្វើការ​ជាធម្មតា ហើយ​លើក​ការឈប់​សម្រាក​រយៈពេល​៣​ថ្ងៃនេះ ទៅ​អនុវត្ត​រួមជាមួយ​ការឈប់​សម្រាក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​ឬ​ថ្ងៃ​ឈប់សម្រាក​ណាមួយ​នាពេល​ខាងមុខ​វិញ តាម​ការ​ព្រមព្រៀងគ្នា​ស្របទៅតាម​ច្បាប់​ស្តីពី​ការងារ​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវ​ចេញ​សេចក្តីណែនាំ​បន្ថែម​លើ​ការអនុវត្ត​នេះ​ស្របទៅតាម​ច្បាប់​ស្តីពី​ការងារ​។​ ទី​៣៖ ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញា​ធន​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​សំដៅ​គ្រប់គ្រង និង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​ ព្រមទាំង​ធានា​នូវ​ការគោរព និង​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ​ដោយ​ម៉ត់ចត់ និង​ខ្ជាប់​ខ្លួន​នៅ​តាម​ទីតាំង​សាធារណៈ​នានា ពិសេស​នៅតាម​វត្ត​អារាម រមណីយដ្ឋាន និង​ទីតាំង​ផ្សេងទៀត ដែល​អាចមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ជួបជុំគ្នា​ក្នុង​ចំនួន​ច្រើន​។​ ទី​៤៖ នៅក្នុង​រយៈពេល​ឈប់សម្រាក​៣​ថ្ងៃ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខនេះ រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​គ្រប់រូប​ទាំងអស់ ចូលរួម​អនុវត្ត​នូវ​វិធានការ​ ដូចខាងក្រោម​ ៖ ​ត្រូវ​ចៀសវាង​នូវ​ការ​ធ្វើដំណើរ​មិនចាំបាច់​ទៅកាន់ ​ឬ​ចេញ​-​ចូល តំបន់ ឬ​ទីកន្លែង ដែលមាន​ហានិភ័យ​ខ្ពស់​ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កំណត់ដោយ​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ។​ ត្រូវចៀសវាង​នូវ​ការរៀបចំ​ពិធី​ផ្សេងៗ រួម​ទាំង​ពិធី​សាសនា​ផង ​ឬ ការជួប​ជុំគ្នា​ទាំងឡាយណា​ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន និង​ អនុវត្ត​វិធានការ «៣​ការពារ​» និង «៣​កុំ​» ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត​ឲ្យ​បាន​ខ្ជាប់​ខ្លួន និង​គ្រប់ៗ​គ្នា​។​


​បន្ថែម​ពីនេះ ​សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ​បាន​ សូម​អំពាវនាវ​ដល់ ក្រុមហ៊ុន ​និង​អាជីវករ​ដឹកជញ្ជូន​អ្នកដំណើរ​គ្រប់​ប្រភេទ​មិន​ត្រូវ​ដំឡើង​​ថ្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឡើយ ​និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ម៉ត់​ចង់ និង​ខ្ជាប់ខ្ជួន​ចំពោះ​អ្នកដំណើរ​លើ​យាន​យន្ដ​របស់ខ្លួន​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am