រដ្ឋាភិបាលប្រទេសឈីលី បានប្រកាសគ្រាអាសន្នបង្ការជាមុននៅក្នុងតំបន់ចំនួន១០ នៅមុនពេលទៅដល់នៃប្រព័ន្ធអាកាសបាតុភូតប៉ះទង្គិចគ្នានៃម៉ាសខ្យល់ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង។ ការិយាល័យឧតុនិយមប្រទេសឈីលី បាននិយាយថា ភ្លៀងនឹងធ្លាក់ចាប់ពីតំបន់ Atacama ភាគខាងត្បូងរហូតដល់តំបន់ Los Lagos នៅចន្លោះថ្ងៃអង្គារ ទី១៤ ខែកក្កដា និងរហូតដល់ថ្ងៃសៅរ៍។

តំបន់ទីប្រជុំជនមួយចំនួន ស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់បំផុតចន្លោះថ្ងៃសុក្រ និងរហូតដល់ថ្ងៃអាទិត្យ ខណៈត្រូវបានគេរំពឹងថានឹងឃើញមានភ្លៀងធ្លាក់រហូតដល់ ១៨០ មីលីម៉ែត្រ។
កាលពីថ្ងៃអង្គារ ប្រធានាធិបតី លោក Jose Antonio Kast បានចុះពិនិត្យទីតាំងនានានៅទីក្រុង Santiago ជាកន្លែងដែលការងារបង្ការជាមុនកំពុងធ្វើឡើងដើម្បីការពារទឹកជំនន់។

រដ្ឋាភិបាលឈីលី បានក្រើនរំលឹកដល់ប្រជាជនឱ្យត្រៀម «ឧបករណ៍សង្គ្រោះសម្រាប់អាកាសធាតុអាក្រក់» ដោយមានទឹកស្អាត ពិល សាច់ប្រាក់ និងឯកសារក្នុងចំណោមរបស់របរផ្សេងៗទៀត។ រដ្ឋាភិបាលក៏បានលុបចោលសាលារៀននៅក្នុងតំបន់ផ្សេងៗគ្នា។
គ្រាអាសន្នដែលបង្ការជាមុននេះ ចាប់ផ្តើមពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា។