រុស្ស៊ី​និយាយ​ថា ​ខ្លួន​បាន​បំផ្លាញ​យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​ច្រើន​គ្រឿង​

2022/05/03 09:31:02 pm        1.4 K

​រុស្ស៊ី៖ យោធា​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​បំផ្លាញ​យាន​ដ្រូ​ន Bayraktar TB-2 ផលិត​នៅ​ប្រទេស​ទួរគី​ចំនួន ៣គ្រឿង​នៅ​ជុំវិញ​តំបន់​កោះពស់​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Igor Konashenkov បាន​និយាយ​ថា យាន​ដ្រូ​ន UAVs របស់​អ៊ុយ​ក្រែ​ន​ ៤​គ្រឿង​ផ្សេងទៀត​ត្រូវ​បាន​បំផ្លាញ​នៅ​ទីក្រុង Kharkiv និង​ក្នុង​តំបន់ Donetsk​។​

​វិធានការ​នេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​របាយការណ៍​មុន​របស់​យោធា​អ៊ុយ​ក្រែ​ន​ដែល​បាន​អះ​អាង​ថា ទូក​ល្បាត​របស់​រុស្ស៊ី​ខ្នាត​តូច​ ២​គ្រឿង​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ក្បែរ​កោះពស់ ​ដោយ​ប្រើ​ប្រាស់​យាន​ដ្រូ​ន​ប្រភេទ​ដូចគ្នា​។ វីដេអូ​ចែករំលែក​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​ បាន​អះអាង​ពី​ការ​បង្ហាញ​ប្រព័ន្ធ​មី​ស៊ី​ល​បាលី​ស្ទីក Iskander កំពុង​ធ្វើ​សកម្មភាព​។​ ​យោង​តាម​យោធា​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​របស់​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​យោធា​អ៊ុយក្រែ​ន​រាប់​សិប​កន្លែង ​នៅ​ភាគ​ខាងកើត​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​បាលី​ស្ទីក Iskander។​

ដោយ​ត្រូវ​បាន​រារាំង​ក្នុង​បំណង​ដើម្បី​ដណ្តើម​យក​រដ្ឋធានី Kyiv ប្រធានាធិបតី​លោក Vladimir Putin បាន​ផ្លាស់ប្តូរ​ការ​ផ្តោត​គោលដៅ​របស់​លោក​ទៅកាន់​តំបន់ Donbas ជា​តំបន់​បេះដូង​ឧស្សាហកម្ម​នៅ​ភាគ​ខាង​កើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​ទីក្រុង​មូ​ស្គូ ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​តាំងពី​ឆ្នាំ២០១៤៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm