ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន២នៅរាជធានីភ្នំពេញ បានបញ្ចេញសំណល់ប៉ះពាល់បរិស្ថាន និង​តម្រូវឱ្យអនុវត្តវិធានការច្បាប់​ឱ្យបានត្រឹមត្រូ វដើម្បីការពារបរិស្ថាន និងលើក​កម្ពស់សុខភាពសាធារណៈ

2026/07/15 12:28:40 pm        134

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងបានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD. និងក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបានរកឃើញថា ក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បានធ្វើដុតកម្ទេចក្រណាត់ក្នុងឡទី១ ប្រមាណ ១០០បាវ/ថ្ងៃ (៣០គ.ក្រ/បាវ) និងក្នុងឡទី២ បានដុតអុសចំនួន ១០-១៥ម៉ែត្រគូប/ថ្ងៃ និងប្រើប្រាស់ប្រេងម៉ាស៊ូតសម្រាប់បង្កើនចំហេះ។ ទោះបីក្រុមហ៊ុនមានបំពាក់តម្រងចម្រោះផ្សែង ប៉ុន្តែសក្តានុពលប្រភពបំពុល ត្រូវបានត្រួតពិនិត្យជាបឋម រកឃើញថាគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ឃើញថាលទ្ធផលលើសកម្រិតកំណត់ស្ដង់ដារ។ លើសពីនេះ ក្រុមហ៊ុន បានរៀបចំឱ្យមានកិច្ចសន្យាការពារបរិស្ថាន ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់នៅឡើយ។

នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ត្រូវបានក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់បង្កាត់ភ្លើងក្នុងឡចំហាយ ប្រហែល ១០គ.ក្រ/ថ្ងៃ ដែលឡចំហាយជាប្រភេទឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងនោះទេ។- ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ឃើញថាលទ្ធផលលើសកម្រិតស្ដង់ដារ។ ក្រុមហ៊ុននេះ មិនបានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនបានរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់​ពាក់ព័ន្ធនោះទេ។

នៅចំពោះមុខក្រសួងបរិស្ថាន បានចាត់វិធានការចំពោះក្រុមហ៊ុនទាំង២ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ត្រូវទទួលរងពិន័យអន្ដរការណ៍ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ ជាមួយគ្នានេះ ក្រុមហ៊ុន ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងត្រូវបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដាកំណត់។ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាត បញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន៕


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ពី​ភូមិ​តាំង​បំព​ង់​ទៅ​ដល់​ជើង​ភ្នំខ្នងផ្សារ
2026/07/15 02:10:38 pm        1
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ដោយទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអនុរដ្ឋមន្ត្រីការបរទេសចិន
2026/07/15 01:53:41 pm        1
និស្សិតឆ្នើមកម្ពុជា ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែង នវានុវត្តន៍យុវជន ឡានឆាង-មេគង្គ លើកទី១០
2026/07/15 01:40:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ពី​ភូមិ​តាំង​បំព​ង់​ទៅ​ដល់​ជើង​ភ្នំខ្នងផ្សារ

2026/07/15 02:10:38 pm
​សម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ដោយទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអនុរដ្ឋមន្ត្រីការបរទេសចិន
2026/07/15 01:53:41 pm
​Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន
2026/07/15 01:46:00 pm
​និស្សិតឆ្នើមកម្ពុជា ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែង នវានុវត្តន៍យុវជន ឡានឆាង-មេគង្គ លើកទី១០
2026/07/15 01:40:11 pm
​កម្ពុជា​គោរព និង​ផ្តល់តម្លៃខ្ពស់​ដល់ក្រុម AOT ក្នុងការ​សង្កេតការណ៍ និងផ្ទៀងផ្ទាត់ការគោរពបទឈប់បាញ់
2026/07/15 01:26:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am