កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១

2026/07/15 01:13:57 pm        281

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន បើឆាកពូលA ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៥៖៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅកម្ពុជា នាមជ្ឈមណ្ឌលកីឡា Condon City។

នេះជាការប្រកួតដំបូង ក្នុងចំណោម ២ប្រកួត នៃពូល A ដែលក្រុមបាល់ទះកម្ពុជា ត្រូវឆ្លងកាត់ មុនជំនួបបន្ទាប់ ដោយត្រូវជួបក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដាស្អែក ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្រាប់ប្រវត្តិជួបគ្នាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ ៤លើកចុងក្រោយ កម្ពុជា និងហ្វីលីពីន បានទទួលជ័យជម្នះ ២ប្រកួតរៀងៗខ្លួន ក្នុងនោះស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កម្ពុជាឈ្នះហ្វីលីពីន ៣-១សិត ខណៈស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា បន្ដឈ្នះហ្វីលីពីន ៣-០សិត តែជួបគ្នា ២លើកចុងក្រោយក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ហ្វីលីពីន បានយកឈ្នះវិញ ៣-២សិត នៅជុំទី១ និងឈ្នះ ៣-១សិត នៅជុំទី១។ ដូច្នេះចាំមើលតើរដូវកាលថ្មីនេះ កម្ពុជា នឹងអាចវាយបកឈ្នះហ្វីលីពីនវិញបានដែលឬទេ?

គួរដឹងថា នេះជាលើកទី២ ហើយ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ បន្ទាប់ពីការចូលរួមលើកដំបូង ទទួលបានលទ្ធផលមិនសមប្រកប ដោយរងបរាជ័យ ៨ប្រកួត ក្នុងការប្រកួតទាំង ២ជុំ កាលពីរដូវកាលមុន ។

ចំណែករដូវកាលថ្មីនេះ ការប្រកួតត្រូវបានអនុវត្តតាមរូបមន្ដថ្មី ក្រោយបន្ថែមសមាជិកថ្មីមីយ៉ាន់ម៉ា ធ្វើឲ្យកើនបេក្ខភាពដល់ ៦ក្រុម និងបែងចែកជា ២ពូល។ ជុំទី១ នឹងត្រូវធ្វើការប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា និងជុំទី២ ត្រូវប្រកួតនៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។  ក្នុងការប្រកួតជុំនីមួយៗ ត្រូវអនុវត្តរូបមន្ដប្រកួតវិលជុំក្នុងពូល ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គខ្វែង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងពានប្រចាំជុំនីមួយៗតែម្ដង៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Brighton ចំណាយលុយបំបែកកំណត់ត្រាក្លិបនាំយកខ្សែការពារ Luka Vuskovic ពី Tottenham តម្លៃ ៤៦ លានផោន
2026/07/15 01:46:00 pm        1
កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១
2026/07/15 01:13:57 pm        1
Mason Greenwood រកបានទ្រនំថ្មីផ្ទេរពី Marseille ទៅ Fenerbahce តម្លៃ ៣៩ លានអឺរ៉ូ
2026/07/15 01:04:39 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តកំពង់ស្ពឺ

2026/07/15 03:07:44 pm
​គណៈកម្មការធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្តយុទ្ធនាការជំរឿនមន្រ្តីរាជការនៅ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»
2026/07/15 02:44:57 pm
​ប្រមុខការទូតកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនាខែវិច្ឆិកាខាងមុខនៅកម្ពុជា គឺជាប្រវត្តិសាស្ត្រនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង
2026/07/15 02:35:58 pm
​ក្រសួងបរិស្ថាន៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ពី​ភូមិ​តាំង​បំព​ង់​ទៅ​ដល់​ជើង​ភ្នំខ្នងផ្សារ
2026/07/15 02:10:38 pm
​សម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ដោយទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអនុរដ្ឋមន្ត្រីការបរទេសចិន
2026/07/15 01:53:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/13 11:52:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am