ប្រមុខការទូតកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនាខែវិច្ឆិកាខាងមុខនៅកម្ពុជា គឺជាប្រវត្តិសាស្ត្រនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង

2026/07/15 09:35:58 pm        140

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ឆ្នាំ២០២៦ នេះ​ គឺជាឆ្នាំដ៏មានអត្ថន័យដ៏ពិសេសបំផុតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង។ កម្ពុជា មានកិត្តិយសនិងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នាខែវិច្ឆិកាខាងមុខនេះ ដែលនេះ ជាដំណើរទស្សនកិច្ច ៦០ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ ឆាល ដឺហ្គោល និងជាង ៣០ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង និងផ្តល់សន្ទុះដ៏សំខាន់ដល់មហិច្ឆតារួមរបស់ប្រទេសទាំងពីរ​ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសទិវាបុណ្យជាតិបារាំង កាលពីថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា មិត្តភាពរវាងកម្ពុជានិងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និងកិច្ចសហប្រតិបត្តិការដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសព្រះរាជដំណើរទស្សនកិច្ចទៅប្រទេសបារាំងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំណើរទស្សកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដំណើរទស្សនកិច្ចថ្មីៗនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ក្នុងឱកាសកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) បានឆ្លុះបញ្ចាំងពីថាមវ័ន្ដនៃទំនាក់ទំនង និងបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា សព្វថ្ងៃនេះ ភាពជាដៃគូរវាងប្រទេសទាំងពីរ បានគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមានវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការពារជាតិ អប់រំ វប្បធម៌ឬការអភិរក្សបេតិកភណ្ឌ។ ប្រទេសបារាំងនៅតែជាដៃគូនាំមុខ ដែលគាំទ្រជាបន្ដបន្ទាប់ដល់កិច្ចខិត​​ខំប្រឹងប្រែង​ក្នុងការអភិវឌ្ឍប្រទេស​កម្ពុជា។ កម្ពុជានិងបារាំង ក៏រក្សាបាននូវការផ្លាស់ប្តូរទស្សនៈយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗផងដែរ។ ក្នុងបរិបទសកលដែលកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ភាពមិនប្រាកដប្រជាកាន់តែកើនឡើង និងភាពតានតឹងដែលនៅតែបន្ត យើងមានការជឿជាក់ដូចគ្នាថា កិច្ចសន្ទនា ពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានដ៏ប្រសើរបំផុតសម្រាប់ធានាបាននូវសន្តិភាពប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពរួម។

ឯកឧត្តមបានលើកឡើងថា ឆ្នាំនេះ ក៏នឹងត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតផងដែរ គឺ កម្ពុជាមានកិត្តិយសនឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏មានសារៈសំខាន់សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីដែលមានប្រទេសសមាជិកចំនួន ៩០ ប្រទេស ដោយផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង ព្រមទាំងតាមរយៈគុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន​។កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីក្រោមប្រធានបទ «ប្ដេជ្ញាបន្ដថែរក្សាសន្តិភាព ដើម្បីវិបុលភាពរួម» បានឆ្លុះបញ្ចាំងពីមហិច្ឆតារួមក្នុងការធ្វើឱ្យអង្គការហ្វ្រង់កូហ្វូនីក្លាយជាតួអង្គប្រកបការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ។ ការត្រៀមរៀបចំកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមអស់រយៈពេលជាងមួយឆ្នាំមកហើយនេះ កំពុងដំណើរការទៅមុខយ៉ាងរលូន និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ លើសពីកិច្ចជំនួបនយោបាយ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏នឹងត្រូវអមដោយសកម្មភាពនានាជាច្រើន រួមមានសកម្មភាពផ្នែកសេដ្ឋកិច្ច វប្បធម៌ និងសិល្បៈ ដែលនឹងធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពរស់រវើក ព្រមទាំងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។ សម្រាប់កម្ពុជា ប្រទេសបារាំង នៅតែជាប្រភពនៃការបំផុសគំនិតតាមរយៈឧត្តមគតិសកលដ៏ឧត្តុង្គឧត្តម ហើយជាដៃគូដ៏ស្មោះត្រង់មួយ ជាមួយនឹងចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងការធ្វើដំណើរឆ្ពោះទៅអនាគត។ សូមឱ្យមិត្តភាពនេះបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm