អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អឺរ៉ុបមិនអាចដើរតួនាទីដ៏មានអត្ថន័យក្នុងការដោះស្រាយជម្លោះអ៊ុយក្រែនបានទេ ខណៈដែលកំពុងព្យាយាមដករុស្ស៊ីចេញពីដំណើរការនេះ ដោយហៅជំហររបស់ប្លុកនេះថា ជា «ផ្លូវទាល់ច្រក»។

លោក Peskov បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអះអាងថា «ការធានាសន្តិសុខ» នាពេលអនាគតសម្រាប់ទីក្រុងគីវ គួរតែត្រូវបានកំណត់ដោយអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ដោយគ្មានការចូលរួមពីរុស្ស៊ី។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖«សេចក្តីថ្លែងការណ៍បែបនេះ បង្ហាញថា ជំហររបស់អឺរ៉ុប គឺជាផ្លូវទាល់ច្រក។ ប្រសិនបើពួកគេទទូចប្រកាន់ជំហរនេះ ពួកគេនឹងមិនមានតួនាទីក្នុងដំណើរការដោះស្រាយនោះទេ»។
លោក Merz បានធ្វើការអត្ថាធិប្បាយនៅកិច្ចប្រជុំកំពូល «សម្ព័ន្ធភាពនៃឆន្ទៈ» នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ជាទីដែលលោកបានសន្យាថា អាល្លឺម៉ង់ និងអ្នកគាំទ្រលោកខាងលិចផ្សេងទៀតរបស់អ៊ុយក្រែន នឹងបន្តផ្គត់ផ្គង់ជំនួយយោធាដល់ទីក្រុង គីបន្ទាប់ពីមានបទឈប់បាញ់នាពេលអនាគត៕
