លោកស្រី Maria Lvova-Belova ស្នងការប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ បាននិយាយថា កុមារសរុបចំនួន ៣៤៦ នាក់ត្រូវបានសម្លាប់ និង ១.៦០៦ នាក់ រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤។
លោកស្រីបានលើកឡើងថា កុមារដែលបានមកដល់ប្រទេសសហភាពអឺរ៉ុបក្នុងនាមជាជនភៀសខ្លួន ជារឿយៗ ត្រូវបានសិស្ស និងគ្រូបង្រៀនក្នុងស្រុក ធ្វើបាប។
សារព័ត៌មាន TASS បានចងក្រងសេចក្តីថ្លែងការណ៍សំខាន់ៗដែលធ្វើឡើងដោយមន្ត្រីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ។
«ជារៀងរាល់ថ្ងៃ យើងទទួលបានរបាយការណ៍អំពីកុមារដែលបានស្លាប់ និងរងរបួស ដែលឃើញខ្លួនឯងស្ថិតនៅក្រោមការបាញ់ប្រហារដោយកាំភ្លើងធំ ឬរងរបួស ពីការវាយប្រហារដោយយានដ្រូន។
ចាប់តាំងពីឆ្នាំ ២០១៤ មក កុមារសរុបចំនួន ៣៤៦នាក់ ត្រូវបានសម្លាប់ និង ១.៦០៦ នាក់ រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន៖ «យោងតាមទិន្នន័យរបស់ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី អនីតិជនសរុបចំនួន ៣៤៦នាក់ ត្រូវបានសម្លាប់ និង ១.៦០៦ នាក់ រងរបួស នៅក្នុងជម្លោះប្រដាប់អាវុធ ចាប់តាំងពីឆ្នាំ ២០១៤។ លោកស្រី Maria Lvova-Belova បាននិយាយថា ខ្លួនបានទៅសួរសុខទុក្ខកុមារ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានរបួសដោយសារការផ្ទុះ និងអំបែងគ្រាប់ ហើយពួកគេទាំងអស់ បានរងទុក្ខពីការវាយប្រហាររបស់អ៊ុយក្រែន»៕

