CENTCOM៖ សហរដ្ឋអាមេរិកបញ្ចប់ប្រតិបត្តិការវាយប្រហារបន្ថែម លើប្រទេស​​អ៊ីរ៉ង់

2026/07/15 10:50:14 pm        49

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កាលពីល្ងាចថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) បាន​ឱ្យដឹង​ថា ខ្លួនបានបញ្ចប់ការវាយប្រហារបន្ថែមមួយជុំទៀត លើ​ប្រទេស​អ៊ីរ៉ង់ ដោយបាន​វាយប្រហារ «គោលដៅយោធារាប់សិបកន្លែង​» នៅជិតច្រកសមុទ្រ Hormuz និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់។

CENTCOM បានឱ្យដឹង​ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យន្តហោះចម្បាំង យានដ្រូន និងនាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបើក​ការ​វាយ​ប្រហារ​ដោយ​អាវុធ​ជាក់លាក់ លើ​ទីតាំងមីស៊ីល និងយានដ្រូន​របស់អ៊ីរ៉ង់ សមត្ថភាពកងទ័ពជើងទឹក និងប្រព័ន្ធការពារឆ្នេរសមុទ្រ អំឡុងប្រតិបត្តិការ​រយៈពេល ៧ម៉ោង ដើម្បីធ្វើឱ្យ​ចុះខ្សោយបន្ថែម​ទៀត​ដល់​សមត្ថភាពរបស់អ៊ីរ៉ង់ ដែល​គំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមនាវិកស៊ីវិល»។

យោងតាមសេចក្តីថ្លែងការណ៍នេះ​ បាន​ឱ្យដឹង​ទៀតថា​ ការវាយប្រហារទាំងនេះបានធ្វើឡើងនៅថ្ងៃតែមួយ ដែលកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ផ្តើមឡើងវិញនូវការបិទផ្លូវទឹក ចំពោះ​នាវាទាំងឡាយណាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែ និងតំបន់ឆ្នេររបស់ប្រទេសអ៊ីរ៉ង់។

CENTCOM បានបញ្ជាក់បន្ថែម​ថា៖ «កងកម្លាំងសហរដ្ឋអាមេរិកនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ មានសមត្ថភាពកម្ទេចសត្រូវ និងត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តប្រតិបត្តិការនានា ដែលដាក់ចេញដោយអគ្គមេបញ្ជាការ»។

គួរបញ្ជាក់​ថា ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពាក់​ព័ន្ធ​នឹង​ច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំង២ បានវាយតប​តគ្នាទៅវិញទៅមក ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់ជម្លោះរបស់គូអរិ​ទាំង២ និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm