អ្នកជំនាញទួរគីបានហៅការវាយប្រហារកាន់តែខ្លាំងឡើងរបស់របបក្រុងគីវលើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងតំបន់សមុទ្រខ្មៅថា ជាការគំរាមកំហែងដល់សន្តិសុខថាមពលរបស់ប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន Aydinlik ដែលបានដកស្រង់សម្តីអ្នកជំនាញ និងក្រុមហ៊ុនវាយតម្លៃហានិភ័យសមុទ្រ។
កាសែត Aydinlik បានដកស្រង់សម្តីអ្នកជំនាញសមុទ្រទួរគី លោក Kozan Erkan ដែលបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែនចន្លោះ ថ្ងៃទី ០៩ និងទី ១១ ខែកក្កដា បានធ្វើឲ្យខូចខាត ឬធ្វើឲ្យនាវាប្រហែល ៥០ គ្រឿង មិនអាចដំណើរការបាន នៅជិតកោះ Zmeiny។

លោក Erkan បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ពួកគេកំពុងកំណត់គោលដៅលើនាវា ជាមួយនឹងយានដ្រូន ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស។ នាវាដែលគ្រប់គ្រង និងដំណើរការដោយទួរគី ក៏កំពុងរងការបាញ់ប្រហារផងដែរ។ នេះគឺជាវិធីមិនល្អ ដើម្បីធានាសន្តិភាព ឬបទឈប់បាញ់។ ការដឹកជញ្ជូនស៊ីវិល គឺផ្លូវនាវាចរណ៍ដ៏សំខាន់នៅសមុទ្រខ្មៅ ហើយស្ថានភាពនេះ ប៉ះពាល់អវិជ្ជមានដល់យើង»។
សារព័ត៌មាននេះក៏បានដកស្រង់សម្តីក្រុមហ៊ុនធានារ៉ាប់រង និងហានិភ័យសមុទ្ររបស់អង់គ្លេស Vanguard Tech ដែលបានរាយការណ៍ថា យានដ្រូនអ៊ុយក្រែនមួយគ្រឿង បានវាយប្រហារនាវាដឹកប្រេង ដែលមានទង់ជាតិទួរគី Yasa Polaris នៅថ្ងៃទី ០៧ ខែកក្កដា នៅពេលដែលនាវានេះ បានចូលទៅជិតស្ថានីយបំពង់បង្ហូរប្រេងកាព្យែន នៅជិតទីក្រុងកំពង់ផែ Novorossiysk៕
