កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នឹងបន្តវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក «រហូតដល់ទទួលបានជ័យជម្នះទាំងស្រុង»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន IRNA ដែលបានដកស្រង់ពីសេវាសារព័ត៌មានរបស់ IRGC។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ IRGC បានបើកការវាយប្រហារដោយយានដ្រូនចំនួន ៦លើក ទៅលើមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានរំលោភលើបទឈប់បាញ់។
នាពេលមុននេះ យោធាអ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាកាស Al-Azraq នៅប្រទេសហ្ស៊កដានី៕

