កងកម្លាំងសន្តិសុខទួរគីកាលពីថ្ងៃអង្គារ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥៧នាក់ ក្នុងប្រតិបត្តិការសម្របសម្រួលប្រឆាំងនឹងបណ្តាញរត់ពន្ធជនអន្តោប្រវេសន៍នៅទូទាំងខេត្តចំនួន ២៦។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ។
ក្រសួងបាននិយាយថា ដោយមានសម្របសម្រួលពីអគ្គបញ្ជាការដ្ឋានកងអាវុធហត្ថ ការបង្ក្រាបនេះពាក់ព័ន្ធនឹងអន្តរាគមន៍ថ្មើរជើងដោយកងកុម្ម៉ង់ដូ និងអង្គភាពសន្តិសុខផ្លូវហាយវេដែលមានការគាំទ្រពីក្រុម ឃ្លាំមើលតាមអាកាស។
ក្រសួងបានបញ្ជាក់ថា អាជ្ញាធរបានរឹបអូសយានយន្តចំនួន ២៨២គ្រឿង ទូកចំនួន ២២គ្រឿង និងម៉ាស៊ីននាវាតូចៗជាច្រើនគ្រឿង ដែលប្រើសម្រាប់ឆ្លងកាត់ព្រំដែនខុសច្បាប់។
យោងតាមបញ្ជាការដ្ឋានឆ្មាំសមុទ្រទួរគី អាជ្ញាធរបានកត់ត្រាឧប្បត្តិហេតុទេសន្តរប្រវេសន៍មិនទៀងទាត់ចំនួន ១៨៦ករណី នៅសមុទ្រទួរគីទាំងអស់ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ដែលពាក់ព័ន្ធនឹងជនអន្តោ ប្រវេសន៍ចំនួន ៤.៤៤៩នាក់ ដែលធ្លាក់ចុះពីជនអន្តោប្រវេសន៍ចំនួន ៩.៦០៤នាក់ អំឡុងពេលដូចគ្នា ក្នុងឆ្នាំ ២០២៥។
ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ និងរងរបួស បានកើនឡើងយ៉ាងខ្លាំង ដោយមានជនអន្តោ ប្រវេសន៍ចំនួន ៤៣ នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់សមុទ្រ ដោយកើនឡើងពីចំនួនអ្នកស្លាប់ ២៨នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

