បាល់ទាត់៖ ខ្សែប្រយុទ្ធស៊ែប Alexandar Mitrovic បានបំបែកកំណត់ត្រាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាលនៅ League Championship រឺលីគទី២ អង់គ្លេសបន្ទាប់ពីរកបាន ២គ្រាប់ក្នុងជ័យជំនះធំធេង ៧-០ ឱ្យ Fulham លើ Luton Town គ្រប់ពិន្ទុគ្រងជើងឯករដូវកាលនេះ។

Tom Cairney ជាអ្នកបើកការនាំមុខមុនឱ្យ Fulham មុនពេលដែល Kenny Tete បន្ថែមគ្រាប់ទីពីរមុនចប់វគ្គទី១។ ឈានដល់វគ្គទី២ Fabio Cavalho បន្ថែមការនាំមុខ ៣-០ ឱ្យ Fulham មុនពេលដែល Alexandar Mitrovic ស៊ុតគ្រាប់ទី៤២ របស់ខ្លួនក្នុងរដូវកាលនេះតាមស្មើកំណត់ត្រាចាស់នៅនាទីទី៦២។ ហៀបនឹងចប់ទៅហើយ Mitrovic ក៏រកបានគ្រាប់ទីពីររបស់ខ្លួន និងគ្រាប់ទី៤៣ រដូវកាលនេះបំបែកកំណត់ត្រាចាស់ដែលរក្សាតាំងពីឆ្នាំ១៩៩២។ សូមបញ្ជាក់ថា នេះជាជើងឯកនៅលីគទី២ អង់គ្លេសជាលើកទី២ សំរាប់ Fulham ក្នុងរយៈពេល ២១ឆ្នាំហើយនឹងត្រលប់មកកាន់ English Premier League សាជាថ្មីនៅរដូវកាលក្រោយ៕
អត្ថបទ៖នាង សុភាវុធ