ឆមាសទី១ឆ្នាំនេះការដោះដូរពាណិជ្ជកម្មកម្ពុជា និងRCEP មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារ

2026/07/15 11:38:46 pm        57

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបកើនដល់ជាង ២៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះទីផ្សារអាស៊ានជាង ១០ ពាន់លានដុល្លារ និងបណ្តាប្រទេសចំនួន៥ផ្សេងទៀត មានទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ។

ក្រសួងពាណិជ្ជកម្មបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារអាមេរិក កើនជិត ២៤ ភាគរយ ដោយក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ប្រទេស RCEP មានទឹកប្រាក់ប្រមាណជាង ៥,៦ ពាន់លានដុល្លារ កើនជិត ១២ ភាគរយ ខណៈការនាំចូលមកកម្ពុជា មានទឹកប្រាក់ជាង ១៨ ពាន់លានដុល្លារ កើន ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។

ចំណែកការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអាស៊ាន ដែលជាសមាជិក RCEP (ចំនួន១០ប្រទេស), ការដោះដូរ ពាណិជ្ជកម្មនៅក្នុងរយៈពេល ៦ ខែនេះដែរ មានទំហំទឹកប្រាក់ប្រមាណជាង ១០ ពាន់លានដុល្លារ កើនឡើងជិត ២២ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ កើនជាង ២ ភាគរយ ខណៈការនាំ​ចូលពីទីផ្សារអាស៊ានមក កម្ពុជា មានទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ កើនប្រមាណ ៣៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។

ដោយឡែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលជាសមាជិក RCEP ចំនួន៥ផ្សេងទៀតរួមមាន៖ កម្ពុជា-ចិន មានទឹកប្រាក់ ជាង ១១,៦ ពាន់លានដុល្លារ កើនឡើងជាង ៥១ ភាគរយ, កម្ពុជា-ជប៉ុន ជាង ១,៦ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយ, កម្ពុជា-កូរ៉េខាងត្បូង ជិត ៦០០ លានដុល្លារ កើនជិត ៣៧ ភាគរយ, កម្ពុជា-អូស្រា្តលី ជាង ៤៣៥ លានដុល្លារ កើន ៥១ ភាគរយ និងកម្ពុជា- នូវែលសេឡង់ មានទឹកប្រាក់ជាង ៣១ លានដុល្លារ កើនឡើង ២៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងមុន។

សូមបញ្ជាក់ថា ក្រៅពីការធ្វើពាណិជ្ជកម្មជាមួយ RCEP កម្ពុជានៅមានការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗជាច្រើន ទៀតដូចជា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជិត ៧,៤ ពាន់លានដុល្លារ កើនជាង ៣១ ភាគរយ, កម្ពុជា-អឺរ៉ុប ជាង ៣ ពាន់លាន កើន ៨ ភាគរយ, កម្ពុជា-អង់គ្លេស ជាង ៥០៧ លានដុល្លារ ថយចុះជាង ១ ភាគរយ, កម្ពុជា-កាណាដា ជាង ៦៨១ លានដុល្លារ កើនជិត ៧ ភាគរយ, កម្ពុជា-ឥណ្ឌា ជាង ២៥៦ លានដុល្លារ កើន ៣៧ ភាគរយ, កម្ពុជា-ហុងកុង ជាង ២៤៤ លានដុល្លារ ថយចុះជាង ៥ ភាគរយ, កម្ពុជា-អារ៉ាបអីម៉ារ៉ាត់ ជាង ៦០ លានដុល្លារ កើន ២៧ ភាគរយ, និងជាមួយបណ្តាប្រទេស ផ្សេងៗទៀត មានទឹកប្រាក់ជិត ១,៨ ពាន់នដុល្លារ កើន ២៤ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន៕អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm