ចំនួនករណីឆ្លងជំងឺអេបូឡាដែលបានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានឡើងដល់២.០១១ នាក់ រួមទាំងការស្លាប់ចំនួន ៧៥៤នាក់ នេះបើយោងតាមរបាយការណ៍ស្ថានភាពដែលចេញផ្សាយកាលពីថ្ងៃអង្គារ ១៤កក្កដាសប្ដាហ៍នេះ ដោយក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះ។
អ្នកជំងឺសរុបចំនួន ៣៦៦នាក់ បានជាសះស្បើយ ខណៈមនុស្ស ៧៥៣ នាក់នៅតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។
ការផ្ទុះរាលដាលនេះ បានប៉ះពាល់ដល់ខេត្តចំនួនប្រាំគឺខេត្ត Ituri ខេត្ត North Kivu ខេត្ត South Kivu,ខេត្ត Haut-Uele និងខេត្ត Tshopo។
របាយការណ៍នេះបាននិយាយថា ការចម្លងនៅតែមានភាពខ្លាំងក្លានៅក្នុងខេត្ត Ituri ដែលបញ្ជាក់ថាខេត្តនេះជាចំណុចក្តៅនៃការផ្ទុះរាលដាល។ ការលេចចេញនូវករណីឆ្លងថ្មីនៅក្នុងខេត្ត Haut-Uele បង្ហាញពីការរីករាលដាលតាមភូមិសាស្ត្របន្ថែមទៀត ដែលតម្រូវឱ្យមានការពង្រឹងជាបន្ទាន់នៃការឃ្លាំមើល សមត្ថភាពរោគវិនិច្ឆ័យ និងការត្រៀមលក្ខណៈប្រតិបត្តិការ។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺជាការកើនឡើងលឿនបំផុតមិនធ្លាប់មាន ដោយការឆ្លងថ្មីភាគច្រើនឥឡូវនេះមកពីការចម្លងជាប្រព័ន្ធដែលគេមិនស្គាល់៕


