បាតុកម្មបានធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រដល់ការធ្វើអន្តោប្រវេសន៍

2026/07/16 12:17:54 am        56

ក្រុមបាតុករបានជួបជុំគ្នានៅតាមដងផ្លូវនៅក្នុងទីក្រុង Houston, Boston, San Francisco និងទីក្រុង Los Angeles ដោយពួកគេនំាគ្នាស្រែកពាក្យស្លោក និងកាន់បដា ស្របពេលដែលពួកគេបង្ហាញការខឹងសម្បារចំពោះករណីស្លាប់មនុស្សពាក់ព័ន្ធនឹងទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE) ហើយនិងតាក់ទិកអនុវត្តច្បាប់អន្តោប្រវេសន៍ដ៏ឃោឃៅនៅទូទាំងប្រទេស ។

ក្រុមបាតុករបានទាមទារឲ្យលុបបំបាត់ចោលទីភ្នាក់ងារ ICE ហើយស្របពេលដែលបាតុកម្មមួយនេះ ត្រូវបានរៀបចំឡើង ជាការបង្ហាញសាមគ្គីភាពជាមួយជនអន្តោប្រវេសន៍នោះ ក្រុមបាតុករមួយចំនួន បានបង្ហាញក្តីបារម្ភថា ពួកគេនឹងក្លាយជាគោលដៅរបស់ទីភ្នាក់ងារ ICE ដោយសារតែជាតិសាសន៍របស់ពួកគេ ។

អ្នកស្រី Celicia គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Houston និយាយថា អ្នកស្រីនិយាយភាសាដើមអេស្ប៉ាញ ហើយដោយសារតែគាត់និយាយភាសាបែបនេះ ទើបធ្វើឲ្យគាត់មានការភិតភ័យខ្លាំង ។

ក្រុមមន្រ្តីនិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារ ICE បានបញ្ជាឲ្យក្រុមមន្រ្តីរបស់ខ្លួន ផ្អាកការហៅឲ្យឈប់រថយន្តភាគច្រើននៅជុំវិញប្រទេស ក្រោយភ្នាក់ងារបាញ់សម្លាប់មនុស្សប្រុស ២នាក់ រយៈពេល៦ថ្ងៃ ដាច់ដោយឡែកពីគ្នា អំឡុងការហៅឈប់ ពេលធ្វើចរាចរណ៍ នៅរដ្ឋ Texas និងរដ្ឋ Maine ។

កាលពីថ្ងៃទី ៧ ខែកក្កដា មន្រ្តីមួយរូបរបស់ទីភ្នាក់ងារ ICE នៅទីក្រុង Houston បានបាញ់ប្រហារជនជាតិម៉ិកស៊ិកម្នាក់ ខណៈពេលព្យាយាមហៅរថយន្តរបស់គាត់ឲ្យឈប់ ។

ឧបទ្ទេហេតុកើតឡើងច្រំដែលនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់យ៉ាងហោច ៧នាក់ អំឡុងពេលប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍ ចាប់តាំងពីខែមករា ឆ្នាំ ២០២៥រហូតមក ពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump វិលត្រឡប់មកកាន់អំណាចវិញ និងដាក់ចេញយុទ្ធនាការនិរទេសទ្រង់ទ្រាយធំ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm