លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់ប្រទេសចិន ថាមិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់លំហូរទំនិញទៅកាន់ប្រទេសអ៊ីរ៉ង់ និងក្រុមហ៊ូទី ដែលអាចប្រើប្រាស់ពុំមែនសម្រាប់ផ្នែកស៊ីវិល។
លោក Waltz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងសុន្ទរកថាដែលបានរៀបចំកាលពីយប់ថ្ងៃអង្គារថា «ក្រុមហ៊ុននិងអង្គភាពនៅក្នុងប្រទេសចិន បានរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលបានដាក់បម្រាមអាវុធលើក្រុមហ៊ូទី»។
នៅក្នុងការថ្លែងលើកឡើងផ្លាស់ប្តូរគ្នាជាមួយសមភាគីចិន លោក Waltz បាននិយាយថា លោកកំពុងនិយាយសំដៅទៅលើទំនិញប្រើប្រាស់បានពីរមុខព្រួញនិងរូបភាពផ្កាយរណបដែលផ្តល់ដល់អ៊ីរ៉ង់ និងក្រុមហ៊ូទី ដែលជាការពិតមានការប្រើប្រាស់សម្រាប់ផ្នែកស៊ីវិល ប៉ុន្តែក៏ត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងដល់ដៃគូរបស់យើង យន្តហោះស៊ីវិល និងការដឹកជញ្ជូនពាណិជ្ជកម្ម ។

