​ស្ថានីយ​ប្រេងឥន្ធនៈ​ជិត ៤,០០០កន្លែង​នៅក្នុង​ប្រទេស​អេស្ប៉ាញ​កំពុង​រង្គោះរង្គើ​ឈាន​ដល់​ការ​បិទទ្វារ​

2022/05/03 10:16:13 pm        1.5 K

​អេ​ស្ប៉ា​ញ៖ ស្ថានីយ​ប្រេងឥន្ធនៈ​ជិត ៤,០០០​កន្លែង​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​កំពុង​រង្គោះរង្គើ​ឈាន​ដល់​ការ​បិទទ្វារ ដោយសារតែ​ផល​ប៉ះពាល់​នាំមក​ដោយ​ជំងឺ​រាតត្បាត​ដែល​កំពុង​បន្ត និង​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ទោះបីជា​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​អនុវត្ត​គោលនយោបាយ​ថ្មី​ ដើម្បី​ទូទាត់​ការ​កើន​ឡើង​តម្លៃ​ថាមពលក៏ដោយ​។​

​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញលោក Pedro Sanchez បាន​ប្រកាស​កាលពី​ចុងខែ​មីនានូវ​ការ​បញ្ចុះតម្លៃប្រេងឥន្ធនៈ ២០សេន​ក្នុង​មួយ​លីត្រសម្រាប់​អ្នកបើកបរ​ទាំងអស់​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ ការឧបត្ថម្ភ​ធន​តម្លៃនឹង​ត្រូវ​បែងចែក​រវាង​រដ្ឋាភិបាល​ដែល​នឹង​ត្រូវ​បង់​ប្រាក់ ១៥​​សេន ហើយ​ម្ចាស់ស្ថានីយ​ប្រេងឥន្ធនៈ​ចំណាយ​ ៥​សេន​។​ ​រហូតមកដល់​ពេលនេះស្ថានីយ​ប្រេងឥន្ធនៈ​ជាង ៣៥០​កន្លែងបាន​បិទទ្វារ​ជា​បណ្ដោះអាសន្នដើម្បីជៀសវាង​ការខាតបង់ ហើយ​ស្ថានីយ​ជិត ៣,០០០ ទៅ ៤,០០០​កន្លែង​ផ្សេងទៀតព្រួយបារម្ភ​ថា ​នឹងប្រឈមមុខ​ការ​បិទទ្វា​រ​ដូចគ្នា​។​ ​លោក Nacho Rabadan Rodriguez នាយក​ប្រតិបត្តិ​សហព័ន្ធ​សហគ្រាស​ស្ថានីយ​សេវា​ប្រទេសអេស្ប៉ាញ​បាន​និយាយ​ថា យោង​តាម​តួលេខ​របស់​យើង ស្ថានីយ​ប្រេង​ប្រមាណ ៣៥០​កន្លែង​បាន​បិទ​ទ្វារ​រួចហើយ​។ មូលហេតុ​គឺ​ដោយសារតែ​ពួកគេ​ជួប​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ និង​ខ្វះ​ទុន​បម្រុង។​

​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​នៅ​ទីក្រុង La Guardia ប្រទេស​អេស្ប៉ាញ​បាន​និយាយ​ថា រដ្ឋាភិបាល​បានសម្រេច​ឱ្យ​ពួក​យើង​ក្លាយ​ជា​ដៃគូ​របស់​ពួកគេ ដោយរដ្ឋាភិបាល​បាន​សន្យា​ថា​នឹង​បង់​ប្រាក់​ជាមុន​ដល់យើង ដែល​ស្ថានីយ​ខ្លះ​បាន​ទទួល​ប្រាក់ ខ្លះ​ទៀត​មិនបាន​ទទួល​។ យើង​ចំណេញ​បានតែ ១០​សេន​ក្នុង​មួយ​លីត្រ ​ហើយ​យើង​ត្រូវ​ផ្តល់​ឱ្យ​រដ្ឋាភិបាល ២០​សេន​។ លទ្ធផល​នេះ​កំពុង​បង្កើត​បញ្ហា​សាច់ប្រាក់ធ្ងន់ធ្ងរ​ ដែល​ធ្វើឱ្យ​យើង​មិនអាច​ធ្វើទៅ​រួច​ក្នុង​ការ​រក្សា​ស្ថានីយ​ប្រេង​ឲ្យ​នៅ​បើក​ដំណើរការ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm