ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ីចំពោះការផ្តល់ជំនួយ បន្ទាប់ពីរញ្ជួយដីដ៏បំផ្លិចបំផ្លាញមួយ។

លោកស្រី Rodriguez បាននិយាយអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលប្រមូល និងចែកចាយជំនួយមនុស្សធម៌ថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសរុស្ស៊ី ប្រទេសដទៃទៀត និងឯកអគ្គរដ្ឋទូតរបស់ពួកគេចំពោះការផ្តល់ជំនួយដល់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលដ៏លំបាកនេះ នៅពេលដែលប្រជាជនជាច្រើន បានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ»។ លោកស្រីត្រូវបានអមដំណើរដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំការនៅទីក្រុងការ៉ាកាស លោក Sergey Melik-Bagdasarov។
លោកស្រី Rodriguez បានកត់សម្គាល់ថា ប្រជាជនវ៉េណេស៊ុយអេឡាដែលគ្មានផ្ទះសម្បែង ដោយសារការរញ្ជួយដី មានការដឹងគុណចំពោះប្រទេសទាំងអស់ដែលបានផ្តល់ជំនួយដល់ប្រទេសនេះ។
កាលពីសប្តាហ៍មុន យន្តហោះពីរគ្រឿងរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី បានដឹកជញ្ជូនជំនួយមនុស្សធម៌ជាង ៣៥តោន ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងនោះមានស្បៀងអាហារ តង់ សម្ភារៈចាំបាច់ ម៉ាស៊ីនបូមទឹក និងថ្នាំពេទ្យ៕
