ក្រុងប៉េកាំងប្រឆាំង​អាមេរិក ក្នុង​ការ​ប្រើប្រាស់ «សន្តិសុខតាមអ៊ីនធឺណិត» ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះចិន

2026/07/16 01:13:21 am        44

ក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) បានចោទប្រកាន់សហរដ្ឋអាមេរិក​ថា បានប្រើប្រាស់ «សន្តិសុខតាមប្រព័ន្ធ​អ៊ីនធឺណិត» ម្តងហើយម្តងទៀតជាលេស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន សម្រាប់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន ដោយបញ្ជាក់​ថា ទីក្រុងប៉េកាំង​មិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងនេះ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ។

អ្នកនាំពាក្យក្រសួង លោក Lin Jian បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ពី​ប្រព័ន្ធផ្សព្វផ្សាយ ដែល​ថា សហរដ្ឋអាមេរិក និងប៉ារ៉ាហ្គាយ បានរកឃើញការលួច​ចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋាភិបាលប៉ារ៉ាហ្គាយ ដែលប្រទេស​ទាំង​២ លើកឡើង​ថា មានទំនាក់ទំនងជាមួយចិន។

លោក Lin បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនប្រឆាំងនឹងការលួចចូលប្រព័ន្ធអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងនឹងទង្វើនេះ ស្របតាមច្បាប់។ ហើយ​ទន្ទឹមនឹងនេះ ប្រទេសចិនប្រឆាំងនឹងការបំភ្លៃព័ត៌មានដែលមានហេតុផលខាង​នយោបាយ ទាក់ទងនឹងសន្តិសុខតាមប្រព័ន្ធ​អ៊ីនធឺណិត។

លោកបានបន្តថា សហរដ្ឋអាមេរិកបានចូលរួមយ៉ាងសកម្មជាយូរណាស់មកហើយ ក្នុងយុទ្ធនាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាលក្ខណៈប្រព័ន្ធ នៅទូទាំងសកលលោក ហើយថែមទាំងបានបង្ខំឱ្យបណ្តាប្រទេសផ្សេងទៀតចូលរួមជាមួយខ្លួន ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន ពាក់ព័ន្ធ​នឹង​បញ្ហាសន្តិសុខប្រព័ន្ធ​អ៊ីនធឺណិត ក្នុងគោលបំណងតែមួយគត់ គឺដើម្បីជំរុញរបៀបវារៈភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយលោកបានបន្ថែមថា ប្រទេសចិនសូមថ្កោលទោសយ៉ាងខ្លាំង និងបដិសេធដាច់អហង្ការចំពោះទង្វើនេះ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់​ថា៖ «យើងសូមអំពាវនាវដល់ប្រទេសទាំងនោះកុំឱ្យក្លាយ​ជាឧបករណ៍ភូមិសាស្ត្រនយោបាយ និងជាអ្នកសមគំនិតជាមួយ​រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពី​ការ​វាយប្រហារតាមប្រព័ន្ធ​អ៊ីនធឺណិតដោយ​ប្រទេស​ចិន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm