នៅថ្ងៃពុធនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅតំបន់ភាគអាគ្នេយ៍ ប្រទេសទួរគី ក្រោយអណ្តាតភ្លើងបង្ខំឲ្យមានការជម្លៀសមនុស្សចេញពីតំបន់រស់នៅរបស់អ្នកស្រុក ។
ភ្លើងឆេះព្រៃដែលបានឆាបឆេះឡើងកាលពីរសៀលថ្ងៃអង្គារនេះ បានឆាបឆេះពេញមួយយប់នៅទីក្រុង Milas ខណៈក្រុមសង្រ្គោះបន្ទាន់ ព្យាយាមពន្លត់អណ្តាតភ្លើងពីលើដី ។
អគ្គនាយកដ្ឋានព្រៃឈើទួរគីនិយាយថា យន្តហោះពន្លត់អគ្គិភ័យ ៨គ្រឿង និងឧទ្ធម្ភាគចក្រ ១២គ្រឿង បានចាប់ផ្តើមប្រតិបត្តិការពន្លត់អណ្តាតភ្លើងឡើងវិញនៅព្រឹកថ្ងៃពុធនេះ ហើយភ្លើងឆេះព្រៃភាគច្រើន ត្រូវបានគ្របគ្រង ។
អភិបាលក្នុងស្រុកនិយាយថា មនុស្សជាង ១ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ជាវិធានការប្រុងប្រយ័ត្នទុកជាមុន ។
រូបភាពវីដេអូឃ្លីបនៅព្រឹកថ្ងៃពុធនេះដែរ ឃើញតំបន់ព្រៃឈើជាច្រើន ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ខណៈផ្សែងបន្តហុយនៅតាមតំបន់ភ្នំ ពេលដែលកិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃ នៅតែបន្ត ៕

