គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ បានប្រាប់ឱ្យដឹងថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប (EU) បានឈានដល់ «កិច្ចព្រមព្រៀងយានដ្រូន» ដើម្បីបញ្ចូលគ្នានូវជំនាញរបស់ទីក្រុងគីវ ជាមួយសមត្ថភាពឧស្សាហកម្មអឺរ៉ុប ដើម្បីបង្កើតគម្រោងរួមគ្នា និងពង្រីកផលិតកម្ម។
ក្នុងសុន្ទរកថាមួយ នៅទីក្រុងគីវ នៅឯពិធីប្រារព្ធទិវារដ្ឋរបស់ប្រទេសអ៊ុយក្រែន លោកស្រី von der Leyen បានប្រាប់ឱ្យដឹងថា៖ «យើងត្រូវបញ្ចូលគ្នានូវចំណុចខ្លាំងរបស់យើង។ កិច្ចព្រមព្រៀងនេះ នឹងនាំមករួមគ្នានូវជំនាញរបស់អ៊ុយក្រែន និងទំហំឧស្សាហកម្មរបស់អឺរ៉ុប»។

គួរបញ្ជាក់ថា អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះជាបន្តបន្ទាប់ ជាមួយប្រទេសផ្សេងៗដាច់ដោយឡែក។ នៅឯកិច្ចប្រជុំកំពូលរបសើអង្គការណាតូ (NATO) កាលពីសប្តាហ៍មុន ក្នុងទីក្រុង Akara ប្រទេសទួរគី លោកប្រធានាធិបតី Volodymyr Zelenskyy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣បន្ថែមទៀត ដោយនិយាយថា វាបានធ្វើឱ្យចំនួនសរុប កើនឡើងដល់ ៩ ហើយ។
ប៉ុន្តែកិច្ចព្រមព្រៀងនៅថ្ងៃពុធនេះ គឺជាកិច្ចព្រមព្រៀងដំបូងដែលមានបំណងគ្របដណ្តប់ប្រទេស និងក្រុមហ៊ុននានា នៅទូទាំង EU។
លោកស្រី Von der Leyen បានបញ្ជាក់ថា EU អាចផ្តល់អត្ថប្រយោជន៍នានាដល់អ៊ុយក្រែន ដូចជា «សមត្ថភាពបច្ចេកវិទ្យា និងឧស្សាហកម្មដ៏ធំ» និង «ទីតាំងផលិតកម្មដែលមានសុវត្ថិភាព និងធានាសន្តិសុខ»៕
