អន្តរជាតិ ៖ នៅតំបន់មួយផ្នែកខាងកើតនៃរដ្ឋធានីប្រទេសម៉ិចស៊ីក ជនភៀសខ្លួនអ៊ុយក្រែនប្រមាណ ៥០០នាក់កំពុងរងចាំក្នុងតង់ធំៗក្រោមកំដៅព្រះអាទិត្យក្តៅហែង សម្រាប់ការប្រកាសប្រាប់ពីសំណាក់សហរដ្ឋអាមេរិកថា ពួកគេអាចចូលទៅបាន។ ជំរុំនេះបានបើករយៈពេលមួយសប្តាហ៍មកហើយ ហើយប្រជាជនពី ៥០ ទៅ ១០០នាក់មកដល់ជារៀងរាល់ថ្ងៃ ដែលមួយចំនួនបានទៅដល់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិចស៊ីករួចហើយនៅទីក្រុង Tijuana។