ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Toronto ប្រទេសកាណាដា កំពុងប្រឈមនឹងរលកកម្តៅរយៈពេល ២ថ្ងៃជាប់ៗគ្នា ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៦អង្សាសេ ស្ថិតក្រោមការព្រមានកម្រិតពណ៌លឿង ។
ស្របពេលដែលកម្រិតសំណើមទាបធ្វើឲ្យនិទស្សន្ទកម្តៅកើនឡើងខ្ពស់ជាងមុននោះ អ្នកស្រុកប្រើអស់យុទ្ធសាស្រ្តជាច្រើន ដើម្បីធ្វើឲ្យពួកគេមានសុវត្ថិភាព ។
អ្នកស្រី Aranza គឺជាពលរដ្ឋមួយរូបរស់នៅទីក្រុង Toronto និងបានធ្វើដំណើរទៅកាន់មាត់ទឹក ដើម្បីសម្រាកនោះ និយាយថា តាមអ្វីគាត់គិត ពួកយើងគ្រាន់តែទទួលទានទឹកឲ្យបានច្រើន និងរកម្លប់ជ្រក គឺអស់បញ្ហាហើយ ។ គាត់ប្រើឡេលាបការពារកម្តៅថ្ងៃផងដែរ គាត់មិនចង់ឲ្យរលាកស្បែករបស់គាត់នោះឡើយ ។
សម្រាប់អ្នកដែលស៊ាំនឹងអាកាសធាតុនៅទីក្រុង Toronto រលកកម្តៅបែបនេះ វាមិនពិបាកនោះទេ ។ អ្នកស្រី Sandra Broekhofsi គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុង Toronto និយាយថា វាតែងតែក្តៅបែបហ្នឹង ។
អ្នកស្រីថា នៅរដូវក្តៅ សីតុណ្ហភាព +៤០ ហើយនៅរដូវរងា សីតុណ្ហភាព -៤០ ។ ហេតុដូច្នេះហើយ អ្នកត្រូវតែរៀនរស់ជាមួយវា ។
កាលពីមុនរដ្ឋបាលក្រុង Toronto ធ្លាប់បានណែនាំដាក់ឲ្យចូលជាធរមានការព្រមានពីកម្តៅ ដែលចាប់ផ្តើមពីថ្ងៃទីចន្ទ ទី ១៣ ខែកក្កដា តទៅ ។
ខណៈពេលនោះដែរ ក្រសួងបរិស្ថានកាណាដា បានព្យាករថា រលកកម្តៅនឹងបន្តកើតមានរហូតដល់ល្ងាចថ្ងៃពុធ ហើយនិងអាចបន្តដល់ថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រផងដែរ នៅតាមតំបន់ផ្សេងៗជាច្រើន ៕

