រដ្ឋាភិបាលអង់គ្លេសនិយាយថា យុវជន-យុវតីអាយុ ១៦-១៧ឆ្នាំ នឹងប្រឈមនឹងបំរាមគោចរព័ត៌មានសង្គមយប់រំលងអាធ្រាត្រ បើទោះបីជាពួកគេអាចបិទ រួចប្តូរការកំណត់គណនីរបស់ពួកគេក៏ដោយ ។
វានឹងមានន័យថា កម្មវិធីដូចជា Instagram, TikTok និង YouTube នឹងត្រូវកំណត់មិនអាចប្រើបានសម្រាប់អ្នកដែលមានអាយុ ១៦ឆ្នាំ និង ១៧ឆ្នាំ ចន្លោះយប់រំលងអាធ្រាត្រ និងម៉ោង ៦ព្រឹក ។
រដ្ឋាភិបាលអង់គ្លេសនិយាយថា វិធានការនេះ នឹងធ្វើឲ្យល្អប្រសើរឡើងការផ្តោតសំខាន់របស់យុវជន-យុវតី បរិមាណដេករបស់ពួកគេ និងជីវិតគ្រួសាររបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកចុះយុទ្ធនាការដូចជាអ្នកស្រី Ellen Roome ដែលមានជំនឿថា កូនប្រុស Jools Sweeney អាយុ ១៤ឆ្នាំ បានស្លាប់ ដោយសារការលេងហ្គេមប្រកួតប្រជែងតាមប្រព័ន្ធនិម្មិតកាលពីឆ្នាំ ២០២២នោះ ពុំគិតថា ផែនការនេះ គ្រប់គ្រាន់នោះទេ ពេលដែលក្រុមយុវជន-យុវតី អាចបិទការកំណត់គណនីរបស់ពួកគេបាននោះ ។
ផែនការថ្មីនេះដែរ បានកើតមាន បន្ទាប់ពីសេចក្តីប្រកាសកាលពីខែមិថុនាកន្លងទៅថា យុវជន-យុវតី អាយុក្រោម ១៦ឆ្នាំ ត្រូវបានហាមឃាត់ទាំងស្រុងពីបណ្តាញព័ត៌មានសង្គម ៕

