នៅថ្ងៃពុធនេះ អ្នកគាំទ្រក្រុមឧទ្ទាមហ៊ូធី បានជួបជុំគ្នានៅសាកលវិទ្យាល័យក្រុង Sanaa ដើម្បីបរិហារការវាយប្រហារកាលពីថ្ងៃចន្ទលើអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa ។
ក្រុមឧទ្ទាមហ៊ូធីនិយាយថា ពួកគេបានវាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសលើអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa របស់យេម៉ែនកាលពីថ្ងៃចន្ទ ។
ក្រុមស្ថិតក្រោមចំណុះអ៊ីរ៉ង់មួយនេះ ដែលគ្រប់គ្រងតំបន់ភាគខាងជើងយេម៉ែន បានចោទប្រកាន់អារ៉ាប់សាអ៊ូឌីត ថាជាអ្នកនៅពីក្រោយការវាយប្រហារលើផ្លូវរត់របស់យន្តហោះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa ។
លោក Yahya Saree គឺជាអ្នកនាំពាក្យយោធាហ៊ូធី បានចាត់ទុកការវាយប្រហារនេះថា ជាការឈ្លានពានដោយបើកចំហរ ។ លោកថា ក្រុមឧទ្ទាមហ៊ូធី បានវាយប្រហារគោលដៅអាកាសយានដ្ឋាននៅអារ៉ាប៊ីសាអ៊ូឌីត ជាការសងសឹកវិញ ។
ការវាយប្រហារនេះដែរ ត្រូវបានប្រកាសអះអាងជាលើកដំបូងដោយក្រុមឧទ្ទាមហ៊ូធី ប្រឆាំងនឹងរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីបទឈប់បាញ់ក្រៅផ្លូវការ បានចូលជាធរមានកាលពីឆ្នាំ ២០២២ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅយេម៉ែន និយាយថា មីស៊ីលទាំងនេះ ត្រូវបានបាញ់ស្កាត់ ។
អំពើហិង្សាកាលពីថ្ងៃចន្ទ បានគំរាមកំហែងផងដែរដល់ជម្លោះកើតឡើងវិញនៅតំបន់ព្រំដែនភាគខាងត្បូងអារ៉ាប៊ីសាអ៊ូឌីត ក្រោយការវាយប្រហារយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ មានគោលដៅលើតំបនភាគខាងកើតរបស់ពួកគេ ហើយនិងបន្ទាប់ពីមានភាពស្ងប់ស្ងាត់នៅទីក្រុង Riyadh ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែមេសា នៅក្នុងសង្រ្គាមអ៊ីរ៉ង់ ៕