លោក Trump៖ ICE នឹងមិនផ្អាកការឃាត់​សួរ​ ក្រោយ​មានការបាញ់ប្រហារបណ្ដាលឱ្យមនុស្ស​ស្លាប់​ថ្មីៗនេះ

2026/07/16 03:06:54 am        25


ប្រធានាធិបតីអាមេរិក លោក Donald Trump នៅ​ថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦)​ នេះ បាននិយាយថា ភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ នឹងមិនបញ្ឈប់ការឃាត់សួរនាំយានយន្តនោះ​ឡើយ ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមមន្ត្រីបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវវិធានការ​បែបនេះ ក្រោយពេលដែលភ្នាក់ងាររបស់ខ្លួន បានបាញ់ប្រហារបណ្តាលឱ្យបុរស ២នាក់ស្លាប់ នៅក្នុងរដ្ឋ Texas និង Maine។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក​ Trump បាន​រៀប​រាប់ថា៖ «យើងត្រូវតែរឹងមាំ ម៉ឺងម៉ាត់ និងឆ្លាតវៃ ហើយយើងមិនអាចបោះបង់ចោលបានឡើយនូវ​ឧបករណ៍ដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតមួយរបស់ភ្នាក់ងារ ICE (ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់​សហរដ្ឋអាមេរិក) ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងបទល្មើស ពោលគឺការឃាត់សួរនាំយានយន្តតាមដងផ្លូវ (THE TRAFFIC STOP)!»។

កាលពីថ្ងៃអង្គារ មន្ត្រីរដ្ឋបាលរបស់​លោក Trump បានបញ្ជាក់​ថា ICE បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនផ្អាកការឃាត់យានយន្តសួរនាំភាគច្រើន នៅទូទាំងប្រទេស បន្ទាប់ពីបុរស ២នាក់ ត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារ ICE ក្នុងអំឡុងពេលអនុវត្ត​នីតិវិធីនេះ ដែល​បាន​កើត​ឡើង​ឃ្លាត​គ្នា​​​រយៈពេល ៦ថ្ងៃ។

គួរ​បញ្ជាក់ថា ភ្នាក់ងារ ICE កាលពីថ្ងៃចន្ទ បានសម្លាប់អ្នកបើកបរម្នាក់មកពីប្រទេសកូឡុំប៊ី នៅក្នុងទីក្រុងឆ្នេរសមុទ្រ Biddeford របស់​រដ្ឋ Maine ចម្ងាយប្រហែល ១៥ម៉ាយល៍ (២៤គីឡូម៉ែត្រ) ភាគខាងត្បូងនៃទីក្រុង​ Portland។ ហើយ​កាលពីថ្ងៃទី៧ ខែកក្កដា មន្ត្រី ICE ម្នាក់ទៀត នៅក្នុងទីក្រុង Houston ក៏បានបាញ់ប្រហារបណ្តាលឱ្យស្លាប់ជនជាតិម៉ិកស៊ិកម្នាក់ផងដែរ ខណៈពេលកំពុងព្យាយាមឃាត់យានយន្តរបស់គេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        215
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        203
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm