ព្រៃវែង​នាំ​កីឡាករ​លីគ​លំដាប់​ទី​៣ ​ថៃ Seon Power មក​រួម​ក្លិប​ប្រជែង​លី​គ​កំពូល​កម្ពុជា​

2021/04/27 09:59:58 am        115

បាល់ទាត់៖ ក្លិប​កីឡាបាល់ទាត់​ខេត្ត​ព្រៃវែង បាន​ប្រកាស​ស្វាគមន៍​ការ​មក​ដល់​របស់ ​កីឡាករ​ខ្សែ​ការពារ​សញ្ជាតិ​ទ្រី​ណា​ដា​ត និង​តូ​បា​ហ្គោ Seon Power កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ពង្រឹង​ក្រុម​សម្រាប់​ប្រកួតប្រជែង​ជើងឯក​លី​កំពូល​កម្ពុជា​រដូវ​កាល ២០២១​។

​​កីឡាករ​វ័យ ៣៧​ឆ្នាំ Power មុន​មកកាន់​ទឹក​ខេត្ត​ភាគ​ខាងកើត​រាជធានី​ភ្នំពេញ​ព្រៃវែង ​បាន​ចំណាយ​ពេល​ភាគច្រើន​លេង​ឲ្យក្លិប​នៅ​ប្រទេស​ថៃ​។​ ជាក់ស្ដែង​ពីឆ្នាំ​២០១៩ កីឡាករ​រូប​នេះ​លេង​ឲ្យ​ក្លិប​លី​គ​លំដាប់​ទី​៣ Krabi FC, Nara United និង Banbueng​។ ​ខែ​មេសា ឆ្នាំ​២០១៨ Power ត្រូវ​បាន​ប្រកាស​ថា ​ចុះហត្ថលេខា​ជាមួយ​ក្លិប​លី​គ​កំពូល​ប្រទេស​ម៉ុង​ហ្គោ​លី Ulaan​b​a​a​tar City FC ខណៈ​ដែល​មុន​នេះ​គេ​ធ្លាប់​លេង​ឲ្យ​ក្លិប Phuket FC មុន​ផ្ទេរ​ទៅកាន់​ទឹកដី​ទ្រី​ណា​ដា​ត​វិញ​។ ​សូម​ជម្រាប​ជូន​ថា Seon Power កើត​នៅ​ទីក្រុង Arima ​ហើយពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៥ គេ​បាន​ចំណាយ​ពេល​លេង​បាល់ឲ្យ​ក្លិប​នៅ​ប្រទេស​កំណើត Joe Public, Ma Pau, North East Stars និង​ក្លិប​ថៃ Chainat Hornbill និង​ក្លិប​Dome​។​

​ក្រៅពី​អាជីព​ក្នុង​ក្លិប គេ​ក៏​ធ្លាប់​លេងឲ្យ​ជម្រើសជាតិ​ទ្រី​ណា​ដា​ត និង​តូ​បា​ហ្គោ​ផងដែរ​តាំងពី​ឆ្នាំ​២០០៧ ដោយបាន​បង្ហាញខ្លួន ៣៨​ប្រកួតរកបាន​ ២​គ្រាប់​។​ ​ព្រៃវែង​ពេលនេះទើប​រកបាន​ ០១​ពិន្ទុ​ទេក្រោយ​ស្មើ​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ ១​ទល់នឹង​១ សប្តាហ៍​ទី​១ ​លី​គ​កំពូល​កម្ពុជា ប៉ុន្តែ​ពីរ​ប្រកួត​បន្ទាប់​របស់​ព្រៃវែងត្រូវ​លើក​ពេល ដូចជា​ការប្រកួត​ជាមួយ​សូល​ទី​ឡូ​អង្គរ និង​ការប្រកួត​ជាមួយ​ភ្នំពេញ​ក្រោ​ន​ថ្ងៃទី​២៣ ខែមីនា​នេះ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm