អន្តរជាតិ ៖ ទូកកងកម្លាំងព្រំដែនចក្រភពអង់គ្លេសបាននាំយកជនអន្តោប្រវេសន៍ច្រើននាក់មកកាន់កំពង់ផែ Dover ចក្រភពអង់គ្លេសបន្ទាប់ពីពួកគេត្រូវបានស្ទាក់ចាប់ ខណៈព្យាយាមឆ្លងកាត់ព្រែកជីកអង់គ្លេស។ ប្រតិបត្តិការកាលពីថ្ងៃចន្ទធ្វើឡើង បន្ទាប់ពីប្រតិបត្តិការមួយផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដែលក្រសួងការពារជាតិអង់គ្លេសនិយាយថា ជនអន្តោប្រវេសន៍ ២៥៤នាក់ត្រូវបាននាំយកមកឆ្នេរសមុទ្រ បន្ទាប់ពីត្រូវបានរកឃើញនៅក្នុងទូកតូចៗនៅព្រែកជីក។ ចំនួនជនអន្តោប្រវេសន៍ដែលស្ទាក់ចាប់បានកាលពីថ្ងៃចន្ទត្រូវបានកំណត់ថា មានចំនួនលើសពីចំនួនស្ទាក់ចាប់បានកាលពីថ្ងៃអាទិត្យ។