អាហ្សង់ទីនវាយបកឈ្នះអង់គ្លេស ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ជួបអេស្ប៉ាញ

2026/07/16 10:17:23 am        126

ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន បានវាយបកយកឈ្នះក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ២-១ មិនគួរឱ្យជឿនៅចុងម៉ោង ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកជួបអេស្ប៉ាញដែលរង់ចាំ។

ការប្រកួតដ៏តានតឹងនេះ អង់គ្លេសជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទីទី៥៥ បន្ទាប់ពី Morgan Rogers បញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ ហើយ Anthony Gordon ជាអ្នកបញ្ចប់ទីយ៉ាងល្អ។

ទោះជាយ៉ាងណា អាហ្សង់ទីនបានបង្កើនសម្ពាធយ៉ាងខ្លាំង និងរកគ្រាប់តាមស្មើទាល់តែបាននៅនាទីទី៨៥ ដោយខ្សែបម្រើ Enzo Fernandez ស៊ុតពីក្រៅប្រអប់គ្រោះថ្នាក់ បន្ទាប់ពីទទួលបាល់បញ្ជូនពី Lionel Messi។

Lionel Messi ម្តងទៀតគឺជាអ្នកប៉ះបញ្ជូនឱ្យមានគ្រាប់បាល់នៅម៉ោងបន្ថែមនាទីទី៩០+២ Lautaro Martinez ដែលទើបចូលជំនួស តែតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយអាហ្សង់ទីនវាយបកយកជ័យជម្នះ ២-១។

លោក Thomas Tuchel គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានទទួលស្គាល់ថា អាហ្សង់ទីនសមនឹងទទួលបានជ័យជម្នះ បន្ទាប់ពីបង្ហាញទម្រង់លេងល្អនៅវគ្គចុងក្រោយនៃការប្រកួត។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា អង់គ្លេសក៏លេងបានយ៉ាងល្អក្នុងរយៈពេល ៥៥ នាទីដំបូង និងសមនឹងនាំមុខ ១-០ ផងដែរ។

លោក Tuchel បានលើកឡើងថា ការប្រកួតនេះអាចបែងចែកជាពីរវគ្គ ដោយមុន និងក្រោយពេលអង់គ្លេសរកបានគ្រាប់បាល់។ លោកទទួលស្គាល់ថា ការបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពិតជាធ្វើឱ្យក្រុមមានការឈឺចាប់ ប៉ុន្តែលោកបានជំរុញឱ្យកីឡាករគោរពសមិទ្ធផលរបស់គូប្រកួត ទទួលយកលទ្ធផល និងរៀនពីកំហុស ដើម្បីត្រឡប់មកវិញឱ្យកាន់តែរឹងមាំនៅការប្រកួតបន្ទាប់។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានសរសើរការតស៊ូរបស់កូនក្រុម ដោយចាត់ទុកថា ពួកគេអាចមានមោទនភាពចំពោះការប្រកួតទល់នឹងក្រុមការពារតំណែងជើងឯកពិភពលោក។ លោកបញ្ជាក់ថា អាហ្សង់ទីនកាន់តែគ្រោះថ្នាក់នៅពេលតាមពីក្រោយ ព្រោះពួកគេហ៊ានប្រថុយ វាយសម្រុកខ្លាំង និងបង្ហាញគុណភាពខ្ពស់ក្នុងការគ្រប់គ្រងបាល់ ដែលជាកត្តាធ្វើឱ្យអង់គ្លេសពិបាកទប់ទល់។

លោក Tuchel បានបន្ថែមថា ក្រោយចប់ការប្រកួត លោកមិនបាននិយាយច្រើននៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទេ ព្រោះគ្មានពាក្យណាអាចបំបាត់ការខកចិត្តបានភ្លាមៗឡើយ។ អ្វីដែលសំខាន់ គឺទទួលយកការបរាជ័យដោយការគោរព ទទួលស្គាល់ថាក្រុមបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយបន្តក្រោកឈរឡើងវិញ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខ។

គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានកោតសរសើរស្មារតីតស៊ូរបស់កូនក្រុម។ លោក Scaloni បានថ្លែងក្រោយការប្រកួតថា ក្រុមរបស់លោកតែងតែបង្ហាញទម្រង់លេងល្អបំផុតនៅពេលស្ថិតក្រោមសម្ពាធ។ លោកបានបញ្ជាក់ថា អ្វីដែលធ្វើឱ្យលោកមានមោទនភាពបំផុត គឺការដែលកីឡាករប្រយុទ្ធរហូតដល់សំឡេងកញ្ចែចុងក្រោយ។ ទោះបីជាក្រុមត្រូវធ្លាក់ចេញក៏ដោយ ក៏ពួកគេអាចចាកចេញដោយគ្មានការសោកស្តាយ ព្រោះបានប្រឹងប្រែងអស់ពីសមត្ថភាព។

គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះបានលើកឡើងថា បន្ទាប់ពីអង់គ្លេសរកគ្រាប់បាល់នាំមុខ អាហ្សង់ទីនបានបង្ហាញអត្តសញ្ញាណពិតរបស់ខ្លួន ដោយមិនត្រឹមតែពឹងលើយុទ្ធសាស្ត្រ ឬបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីឆន្ទៈ កម្លាំងចិត្ត និងស្មារតីប្រយុទ្ធ ដែលជាមូលដ្ឋាននៃការលេងបាល់ទាត់របស់ក្រុម។

លោក Scaloni ក៏បានពណ៌នាកីឡាកររបស់ខ្លួនថា ជាអ្នកប្រយុទ្ធដែលមានភាពរឹងមាំ និងមិនខ្លាចសម្ពាធ។ លោកបញ្ជាក់ថា នៅនាទីចុងក្រោយនៃការប្រកួត គ្មាននរណាម្នាក់គិតខ្លាចធ្វើខុសនោះទេ ផ្ទុយទៅវិញ ពួកគេទាំងអស់នៅតែចង់បានបាល់ និងចង់លេងដូចដែលធ្លាប់ធ្វើតាំងពីក្មេង។

លោកបានសរសើរថា កីឡាករទាំងអស់មានភាពសាមគ្គីដូចជាគ្រួសារតែមួយ មិនបោះបង់ចោលបាល់ណាមួយឡើយ និងតស៊ូរហូតដល់វិនាទីចុងក្រោយ។

រំលឹកផងដែរ ជ័យជំនះរបស់អាហ្សង់ទីនធ្វើឱ្យពួកគេបន្តដំនើរឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកលើកទី ៧ និងបន្តស្វែងរកជើងឯកលើកទី ៤ ក្នុងប្រវតិ្តសាស្រ្ត។

ចំណែកអង់គ្លេស ក្រៅពីឈ្នះជើងឯកលើកដំបូងតាំងពីឆ្នាំ ១៩៩៦ ក្នុងទឹកដីរបស់ខ្លួននោះ ពួកគេបន្តឈឺចាប់ធ្លាប់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ៣ បន្ទាប់ពីធ្លាក់ត្រឹមវគ្គនេះនៅឆ្នាំ ១៩៩០ និង ២០១៨៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

បារាំងបញ្ចប់យុគសម័យ Deschamps ក្រោយធ្លាក់ពី World Cup ខណៈ Zidane ត្រូវ​បាន​រំពឹង​ថា​នឹង​ដឹក​នាំជំនាន់ថ្មី
2026/07/16 02:10:00 pm        1
ព្រះនាង នរោត្ដម ជេនណា នឹងយាងបង្ហើរព្រះសំនៀង អបអរពិធីបើពានបាល់ទាត់អាស៊ាន នៅកម្ពុជា នាសប្ដាហ៍ក្រោយ
2026/07/16 01:52:19 pm        1
ការសម្តែងពេលសម្រាកវគ្គទីមួយវគ្គផ្តាច់ព្រ័ត្រ World Cup នឹងមានរយៈពេលដល់ ២៥ នាទី
2026/07/16 01:28:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតីអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាននិងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបពិភាក្សាការងារ

2026/07/17 02:30:01 pm
​សម្តេចធិបតី អនុញ្ញាតឱ្យលោក Mitchell Mao នាយកប្រតិបត្តិ នៃក្រុមហ៊ុន SF Holding Co., Ltd. ចូលជួបពិភាក្សាការងារ
2026/07/17 02:02:59 pm
​សម្តេចធិបតី អនុញ្ញាតឱ្យលោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment & Culture Group Ltd. ចូលជួបពិភាក្សាការងារ
2026/07/17 01:52:54 pm
​សម្តេចធិបតី អនុញ្ញាតឱ្យលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai ចូលជួបពិភាក្សាការងារ
2026/07/17 01:22:03 pm
​អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុវជនត្រូវធ្វើជាគំរូល្អលើបណ្ដាញសង្គម ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ
2026/07/17 01:16:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/16 11:29:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/17 03:19:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am