
អន្ដរជាតិ៖ យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមដណ្តើមយកទីក្រុងសំខាន់ៗចំនួន២ គឺទីក្រុង Rubizhne និង Popasna ក្នុងការប្រឹងប្រែងរបស់ពួកគេ ដើម្បីហ៊ុមព័ទ្ធកងទ័ពអ៊ុយក្រែន នៅតំបន់ Donetsk ភាគអាគ្នេយ៍។
នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយលើ បណ្តាញសង្គម Facebook ថា រុស្ស៊ីព្យាយាមរុលទៅមុខទៅរកក្រុង Lyman និង Slovyansk នៅភាគខាងជើងតំបន់ Donetsk។
