ព្រះនាង នរោត្ដម ជេនណា នឹងយាងបង្ហើរព្រះសំនៀង អបអរពិធីបើពានបាល់ទាត់អាស៊ាន នៅកម្ពុជា នាសប្ដាហ៍ក្រោយ

2026/07/16 01:52:19 pm        69

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បានសម្រេចជ្រើសរើសប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Hyundai Cup ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់នេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិសិង្ហបុរីមុនគេ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍បាល់ទាត់កម្រិតទី១ នៅអាស៊ាននេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ សហការជាមួយម្ចាស់ផ្ទះកម្ពុជា នឹងមានរៀបចំនូវកម្មវិធីអមជាច្រើន ពិសេសគឺនឹងមានការយាងចូលរួមសម្ដែង និងបង្ហើរព្រះសំនៀងផ្ទាល់ព្រះហត្ថពីព្រះនាង នរោត្ដម ជេនណា ព្រមទាំងលោក សុខ សម្បត្តិ និងសិល្បៈករ-សិល្បៈការិនីផ្សេងៗទៀត ក្នុងការចូលរួមសម្ដែងនូវទស្សនីយភាពសិល្បៈ ទាំងការសម្ដែងបែបវប្បធម៌ និងសម័យទំនើបផងដែរ។

ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ មានថ្លែងយ៉ាងដូច្នេះថា ពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍នេះ បានរួមចំណែកភ្ជាប់ប្រជាជនអាស៊ាន តាមរយៈកីឡាបាល់ទាត់អស់រយៈពេល ៣០ឆ្នាំមកហើយ ហើយការប្រារព្ធខួបលើកនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលបង្ហាញពីវប្បធម៌ និងអនាគតដ៏ភ្លឺស្វាងរបស់បាល់ទាត់អាស៊ាន ។ ការណ៍នេះ ទើបជំរុញឲ្យស្ថាប័នកីឡាប្រចាំតំបន់នេះ ផ្ដោតការយកចិត្តទុកដាក់ពិសេស តាមរយៈការរៀបចំពិធីបើកការប្រកួតឆ្នាំ២០២៦ នៅកម្ពុជា ដើម្បីរំលឹកដំណើររយៈពេល ៣០ឆ្នាំកន្លងមក និងបង្ហាញពីក្តីសង្ឃឹមជំនាន់ថ្មីនៃបាល់ទាត់អាស៊ានផងដែរ។

គួរដឹងថា នៅក្នុងយុទ្ធនាការប្រកួតជើងឯក ASEAN Hyundai Cup ឆ្នាំ២០២៦ នេះ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ខណៈពូលB មានម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ។ ក្នុងចំណោម ៤ប្រកួត នៃពូលA កម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត ក្នុងនោះរួមមានជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងជួបទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា គ្រាដែល ២ប្រកួតទៀត ត្រូវលេងក្រៅដី រួមមានជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា  និងជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

បារាំងបញ្ចប់យុគសម័យ Deschamps ក្រោយធ្លាក់ពី World Cup ខណៈ Zidane ត្រូវ​បាន​រំពឹង​ថា​នឹង​ដឹក​នាំជំនាន់ថ្មី
2026/07/16 02:10:00 pm        1
ព្រះនាង នរោត្ដម ជេនណា នឹងយាងបង្ហើរព្រះសំនៀង អបអរពិធីបើពានបាល់ទាត់អាស៊ាន នៅកម្ពុជា នាសប្ដាហ៍ក្រោយ
2026/07/16 01:52:19 pm        1
ការសម្តែងពេលសម្រាកវគ្គទីមួយវគ្គផ្តាច់ព្រ័ត្រ World Cup នឹងមានរយៈពេលដល់ ២៥ នាទី
2026/07/16 01:28:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីភ្នាក់ងារ៖ អ៊ីរ៉ង់មិនមានគម្រោងចរចាជាមួយអាមេរិកទេ ខណៈខ្លួនផ្តោតលើការការពារជាតិជំនួសវិញ

2026/07/16 03:28:35 pm
​សម្តេចប្រធានរដ្ឋសភាទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍​ដល់សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៃសាលាភូមិន្ទរដ្ឋបាល
2026/07/16 03:28:13 pm
​រុស្ស៊ី៖ NATO បានបើកប្រតិបត្តិការយោធាជាង ៣០លើក ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ
2026/07/16 03:26:26 pm
​សភាលីបង់ចាប់ផ្តើមពិភាក្សាអំពីច្បាប់លើកលែងទោសដ៏ទូលំទូលាយ
2026/07/16 03:20:52 pm
​លោក Safadi និង លោក Rubio ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈហ្ស៊កដានីស្ទាក់ចាប់ មីស៊ីលបន្ថែមទៀត
2026/07/16 03:16:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/14 08:35:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/14 06:40:51 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am