ភ្នំពេញ៖ នៅសល់តែ ១ ថ្ងៃទៀតតែប៉ុណ្ណោះ សិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពីការជំរុញសហគ្រិនភាពយុវជនក្រោមប្រធានបទ “ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) ក្នុងការជំរុញសហគ្រិនភាព” នឹងមកដល់។
សិក្ខាសាលាជាស៊េរីវគ្គទី៤នេះ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
សិក្ខាសាលាជាស៊េរីវគ្គទី៤ ធ្វើឡើងមានគោលបំណងជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM,ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា, អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស,យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល, ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព និងបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM ៕
