ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅភាគពាយ័ព្យប៉ាគីស្ថាន សម្លាប់មន្ត្រីនគរបាល ៣នាក់ និង ២០នាក់រងរបួស

2026/07/16 10:06:21 pm        43

ក្រុមសកម្មប្រយុទ្ធបានពួនស្ទាក់​វាយប្រហារក្បួនរថយន្តសន្តិសុខមួយ ហើយប៉ុន្មានម៉ោងក្រោយមក អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហារលើប៉ុស្តិ៍​នគរបាលមួយ នៅភាគពាយ័ព្យប៉ាគីស្ថាន កាលពីថ្ងៃពុធ ដែលមន្ត្រីបាននិយាយថា បាន​បណ្តាលឲ្យ​មន្ត្រីនគរ​បាលយ៉ាងតិច​ ៣នាក់ ស្លាប់​ និង ២០​នាក់ រងរបួស ជាសញ្ញាចុងក្រោយបំផុតដែលបង្ហាញថា អំពើហិង្សាកំពុងកើនឡើងនៅក្នុងតំបន់ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន។

ការវាយប្រហារលើកទី១ បានកើតឡើងនៅស្រុក Upper Dir ក្នុងខេត្ត Khyber Pakhtunkhwa ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធបានស្ទាក់វាយប្រហារលើក្បួនរថយន្តកងកម្លាំងសន្តិសុខ ដោយបានសម្លាប់មន្ត្រី   នរគបាល ៣នាក់ និងបណ្តាលឲ្យ​ ១៥នាក់ ផ្សេ​ទៀត រងរបួស។ នេះបើតាមការបញ្ជាក់របស់លោក Ibrahim Khan មន្ត្រីនគរបាល​ក្នុងតំបន់។

លោកបាននិយាយថា កងកម្លាំងសន្តិសុខ បានបាញ់តបវិញ ហើយការប៉ះទង្គិចគ្នា បាន​បន្តទៀត។

ភ្លាមៗនោះ លោក Khan មិនបាននិយាយថាតើមានជនសកម្មប្រយុទ្ធណាម្នាក់ ត្រូវបានសម្លាប់ ឬរងរបួសនោះទេ។

នរគបាលបាននិយាយថា​ ប៉ុន្មានម៉ោងក្រោយមក អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើករថយន្តដែលផ្ទុកគ្រឿងផ្ទុះបុកចូលប៉ុស្តិ៍នគរបាល​មួយ នៅ​ក្នុងទីក្រុង Bannu ដែលក៏ស្ថិតនៅក្នុងខេត្ត​ Khyber Pakhtunkhwa ផងដែរ ដោយបានបណ្តាល​ឲ្យ​មន្ត្រីនគរបាល​យ៉ាងហោចណាស់ ៥នាក់ រងរបួស។ ការផ្ទុះនេះ បានបំផ្លាញផ្នែកខ្លះនៃប៉ុស្តិ៍នេះ​ ប៉ុន្តែមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍ភ្លាមៗនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm