រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសហ្ស៊កដានី និងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក្នុងអំឡុងកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន។

ប្រទេសហ្ស៊កដានីបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានស្ទាក់ចាប់និងបាញ់ទម្លាក់មីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ចំនួន ៣គ្រាប់ ដែលបានរំលោភចូលដែនអាកាសរបស់ប្រទេសខ្លួន។ ទីភ្នាក់ងារព័ត៌មានហ្ស៊កដានី បានរាយការណ៍ថា មិនមានអ្នកស្លាប់ ឬការខូចខាតទ្រព្យសម្បត្តិណាមួយ ត្រូវបានរាយការណ៍ឡើយ។

លោក Safadi និងលោក Rubio ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការកើនឡើងភាពតានតឹង និង ស្តារភាពស្ងប់ស្ងាត់ឡើងវិញនៅមជ្ឈិមបូព៌ា បន្ទាប់ពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តឡើងវិញ នៅថ្ងៃទី ០៧ ខែកក្កដា ក្រោយពីបទឈប់បាញ់ដ៏ផុយស្រួយ បានដួលរលំ។
កិច្ចប្រជុំរបស់ពួកគេ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងនៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីអនុវត្តផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រួមមានការកសាងតំបន់នេះឡើងវិញ និង ការធានាឲ្យមានការទទួលបានជំនួយមនុស្សធម៌៕