លោក Yury Kokov អនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានTASS ថា៖ «ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកនេះ អង្គការណាតូ (NATO) បានបង្កឲ្យមាន ជម្លោះយោធា-ភេរវកម្មជាង ៣០ លើក ដែលបានចំណាយថវិការាប់សែនកោដិដុល្លារ»។

លោកបានថ្លែងថា៖ «ត្រឹមតែក្នុងរយៈពេល ២៥ឆ្នាំ ប៉ុណ្ណោះ ក្រុមប្រទេសសមាជិកនៃសម្ព័ន្ធយោធានេះ បានបង្កឲ្យមានជម្លោះយោធា-ភេរវកម្មជាង ៣០លើក នៅលើទ្វីបផ្សេងៗគ្នា»។«ថវិការរាប់សែនកោដិ លានដុល្លារ ត្រូវបានចំណាយលើប្រតិបត្តិការយោធាទាំងនោះ ដែលត្រូវបានគ្របដណ្តប់ដោយគោលការណ៍សំខាន់ៗដូចជា លទ្ធិប្រជាធិបតេយ្យ មនុស្សធម៌ ការគោរពសិទ្ធិមនុស្ស និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម»។
ទន្ទឹមនឹងនេះ លោក Kokov បានរំលឹកថា គោលបំណងដើមនៃការបង្កើតអង្គការណាតូ (NATO) គឺ «ដើម្បីធានាការការពាររួមគ្នា រក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាត្លង់ទិកខាងជើង»។
លោកអនុលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានថ្លែងថា៖ «យោងតាមសន្ធិសញ្ញាឆ្នាំ ១៩៤៩ ប្រទេសជាសមាជិក បានប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះអន្តរជាតិទាំងអស់ដោយសន្តិវិធី និងមិនប្រើប្រាស់កម្លាំងណាមួយឡើយ ប៉ុន្តែការពិតបង្ហាញផ្ទុយពីនេះទៅវិញ»៕
