យោងតាមការស្ទង់មតិថ្មីបានឲ្យដឹងថា ជិតពាក់កណ្តាលនៃប្រជាជនអាមេរិក ជឿថាសង្គ្រាមនៅអ៊ីរ៉ង់នឹងបន្តរយៈពេលមួយឆ្នាំទៀត ឬយូរជាងនេះចាប់ពីពេលនេះទៅ ខណៈភាពតានតឹងកំពុងផ្ទុះឡើងជាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ នៅក្នុងការស្ទង់មតិពី The Economist/YouGov អ្នកឆ្លើយតប ៤៦ ភាគរយបាននិយាយថាសង្គ្រាមនឹងបន្តរយៈពេល «មួយឆ្នាំ ឬច្រើនជាងនេះ» ខណៈ៤៦ភាគរយទៀតបាននិយាយថាសង្គ្រាមនឹងបន្តរយៈពេល «ច្រើនជាងមួយខែ ប៉ុន្តែមិនដល់មួយឆ្នាំនោះទេ» ។
ប្រាំមួយភាគរយបាននិយាយថា សង្គ្រាមនឹងបន្តរយៈពេល «ច្រើនជាងមួយសប្តាហ៍ ប៉ុន្តែតិចជាងមួយខែ» និង ២ ភាគរយបាននិយាយថាជម្លោះនៅសល់ «មួយសប្តាហ៍ ឬតិចជាងនេះ»។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Trump បាននិយាយថា លោកមិនស្វែងរកការចរចាជាមួយទីក្រុងតេអេរ៉ង់នៅពេលនេះទេ ហើយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Trump បានបង្ហាញការសោកស្តាយថា រដ្ឋាភិបាលអ៊ីរ៉ង់ «អាក្រក់ខ្លាំង» និងបាននិយាយថាគណៈប្រតិភូអ៊ីរ៉ង់ថ្មី ជា «អ្នកដែលកំពុងបញ្ឈប់កិច្ចព្រមព្រៀង»។
កាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយថា ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz នឹងត្រូវដាក់ឡើងវិញ ខណៈសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងផ្លូវទឹក បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមកកាលពីចុងសប្តាហ៍។

